អន្តរជាតិ ៖ យុវតីវ័យ ១៨ ឆ្នាំ ជាសិស្សសាលាម្នាក់នោះ ត្រូវបានរកអោយឃើញថា​​ បានប្រកាសដាក់ដេញថ្លៃព្រហ្មចារីរបស់ខ្លួនជាសាធារណៈ ដើម្បីបានសាច់ប្រាក់មើលជម្ងឺម្តាយរបស់ខ្លួន ខណៈពេលដែលកំពុងតែឈឺធ្ងន់ ដោយសារតែជម្ងឺដាច់សរសៃឈាមខួរក្បាល។

width=468

គួរបញ្ជាក់ផងដែរថា យុវតីវ័យ ១៨ ឆ្នាំរូបនោះ គឺជាជនជាតិប្រេស៊ីល។ នាងបានសម្រេចចិត្តធ្វើបែបនេះ បន្ទាប់ពីនាងទើបតែឈានចូលវ័យ ១៨ ឆ្នាំកាលពីពេលថ្មីៗនេះ ស្របពេលដែលកាលពីពេលកន្លងទៅ  នាងក៏ធ្លាប់ទៅបំរើការធ្វើ់ជាអ្នករត់តុ  ដើម្បីបានប្រាក់មកមើលថែជម្ងឺម្តាយរបស់ខ្លួន តែដោយប្រាក់កំរៃរកបានតិច  និង  តម្លៃព្យាបាលជម្ងឺម្តាយរបស់ខ្លួនមានតម្លៃថ្លៃនោះ នាងក៏បានសំរេចចិត្តធ្វើបែបនេះតែម្តង។

លើសពីនេះទៅទៀត  ប្រភពដដែលបានបន្ថែមថា  បន្ទាប់ពីនាងបានប្រកាសជាសាធារណៈក្នុងការដាក់ដេញថ្លៃព្រហ្មចារីខ្លួននោះ  តម្លៃដេញថ្លៃ  ដែលត្រូវបានដេញក្នុងការអោយតម្លៃថ្លៃជាងគេនោះ មានតម្លៃដល់ទៅ ៣៥,០០០​ ដុល្លារឯណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ​newsvine