អង់គ្លេស៖ បើតាមការអោយដឹងពីប្រព័នផ្សព្វផ្យាយ Eagel- Tribune ប្រទេសអង់គ្លេស ដែលបានចុះផ្សាយ កាលពីថ្ងៃ ព្រសហ្បតិ៍ម្សិលមិញនេះថា បុរសម្នាក់ត្រួវបានគេបញ្ជូនទៅកាន់ពន្ធធានាគារ បន្ទាប់ពីគេសង្ស័យថា បុរសម្នាក់នេះ មានបំណងចង់ចាប់រំលោភ លើម្ដាយកូនពីរនាក់ ដែលរស់នៅក្នុងផ្ទះមួយ ដែលគ្មានប្ដីរស់នៅជាមួយ។
លោក Chistian Hobbs មានវ័យ ៤៤ ឆំា្ន រស់រដ្ឋ Hamphire ត្រូវបានបញ្ជូនទៅកាន់ ពន្ធធានាគារភ្លាមៗ បន្ទាប់ពីប៉ូលីសសង្ស័យថា ចារកម្មបុរសរូបនេះ មានបំនងចង់ចាប់រំលោភ ម្ដាយកូនពីរនាក់ ដែលរស់នៅក្នុងផ្ទះមួយ មានសភាពស្ងាត់ និងដាច់ស្រយាលពីគេ។


នាង Tina Lacono
នាង Tina Lacono មានវ័យ ៣៣ ឆ្នាំដែលមានកូនតូចម្នាក់ បាននិយាយថា នាងមានការឆ្ងល់ណាស់ដែរ ពីព្រោះយប់ទីមួយ នាងបានលឺសម្លែងក្រិះក្រោះនៅក្នុងផ្ទះរបស់នាងដែរ តែនាងស្មានតែសត្វឆ្មា ឬកណ្ដុរ ទើបនាងមិនចេញមើល។ តែដល់ថ្ងៃទីពីរ គឺនាងមកទាន់លោកHobbe តែម្ដង ពោលគឺលោក Hobbe បានដើរចូលបន្ទប់នាង ក្នុងស្ថានភាពមួយងងឹតព្រាលៗ។ឃើញបែបនេះ នាងក៏ស្រែក បន្ទាប់មកក៏មានអ្នកជិតខាងមកជួយ ហើយចាប់ចារកម្មនេះ អោយប៉ូលីសតែម្ដង។
ដោយ៖ សីហាប្រភព៖ nydailynews