ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស eitb ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មនុស្សច្រើនជាង ២៤០ នាក់ត្រូវបានចាប់ឃាត់ខ្លួន ទាក់ទិនទៅនឹងរឿងអាសអាភាស ដែលជាហេតុនាំអោយមានការចាត់វិធានការជាបន្ទាន់ទូទាំងពិភពលោក ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមភ្នាក់ងារពិសេសអាមេរិក បានបង្ហាញអត្តសញ្ញាណជនរងគ្រោះនៃការ ជួញដូរផ្លូវភេទកុមារចំនួន ១២៣នាក់ក្នុងអំឡុងពេលនៃការបង្រ្កាប ទូទាំងពិភពលោករយៈពេល៥សប្ដាហ៍ស្តីពីភាពយន្តអាសអាភាសកុមារដែល បានឈានដល់ការចាប់ខ្លួនមនុស្ស ២៤៥នាក់ នៅក្នុងប្រទេសអាមេរិក និងនៅប្រទេសមួយចំនួនផ្សេងទៀត។

គួររំឭកផងដែរថា ភ្នាក់ងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍និងគយ (ICE) បានធ្វើ«ប្រតិបត្តិការផ្កាឈូករ័ត្ន» ដើម្បីជួយសង្គ្រោះកុមាររងគ្រោះ និង ស្វែងរកអ្នកធ្វើពាណិជ្ជកម្មនិង ផលិតរឿងអាសអាភាសកុមារ។ ប្រតិបត្តិការនេះបានកើតឡើងនៅទូទាំងអាមេរិកនិងក្នុងប្រទេស៦ហើយ កុមារដែលពាក់ព័ន្ធមានអាយុត្រឹមពីរឆ្នាំផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ បើតាមការអោយដឹងពី នាយក ICE លោក ចន ម័រតុន បានថ្លែងអោយដឹងថា ៖ « ប្រតិបត្តិការនេះទីបំផុតក្លាយជាដំណើររឿងនៃការជួញដូរកុមារ វ័យក្មេងដ៏កំណាច រាលដាលនិងហិង្សា ដើម្បីបំពេញការសប្បាយដ៏ខ្មៅងងឹត ។ តថភាពដ៏ក្រៀមក្រំនោះគឺថាការជួញដូរកុមារតាមអ៊ីនធឺណិត៕