ព័ត៌មានជាតិ  ៖​​  បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក  monoroom ដែលទើបតែបានចេញផ្សាយអត្ថបទរបស់ខ្លួន នាវេលាល្ងាចម្សិលមិញនេះ អោយដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ បុណ្យណូអែល  ត្រូវគេមើលឃើញថា កាន់តែមានប្រជាប្រិយភាព ជាពិសេសក្នុងចំណោមយុវវ័យ នៅស្ទើរទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដែលមានបណ្ដាជនភាគច្រើន ជាអ្នកគោរពព្រះពុទ្ធសាសនា។

នៅតាមគ្រឹះស្ថានសាសនារបស់គ្រឹស្ដ៍បរិស័ទ   បណ្តារោងចក្រ ទីផ្សារទំនើប សណ្ឋាគារ សាលារៀនឯកជន ... តាំងពី​ទីប្រជុំជន នៃបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ មានការរៀបចំ «ដើមឈើសាប៉ាំង» ដោយមានរចនា  តុបតែង​លំអរ ឬបំពាក់ដោយភ្លើងពណ៌ និង ក្រសាសភ្លឺភ្លែត   អមដោយគំនរអំណោយជាច្រើន  រហូតដល់មានការប្រគុំដន្រ្តី យ៉ាង​គគ្រឹកគគ្រេងថែមទៀតផង។ ពីមុនមក មានតែស្ថាប័នរបស់បរទេស ឬគ្រឹស្ថានសាសនា របស់គ្រឹស្ដ៍បរិស័ទ្ធប៉ុណ្ណោះ ដែលបានរៀបចំចាត់ចែងកម្មវិធីបែបនេះ។ តែបច្ចុប្បន្នម្ចាស់កម្មវិធីច្រើនឡើងៗ សុទ្ធសឹងជាជនជាតិខ្មែរ បានរៀបចំធ្វើ​«បុណ្យណូអែល»នេះដែរ នៅអំឡុងមុន និងនៅថ្ងៃទី២៥ខែធ្នូនេះ   ។  ជាពិសេសទៅទៀត យុវវ័យខ្មែរដែល «សឹងជាទូទៅ»  ក៏បានប្រារព្ធ និង ចាត់ទុក«បុណ្យណូអែល» ជាកម្មវិធីកម្សាន្តសប្បាយ តាមបែប«សម័យថ្មី»របស់ពួកគេ ។ ពួកគេបាន​ជួបជុំគ្នា ដើម្បីជូនអំណោយ ឬនិយាយជូនពរអោយគ្នាទៅវិញទៅមក។ ពិធីបុណ្យនេះក៏បានក្លាយជាឱកាស សម្រាប់​គូរស្នេហា​ជាច្រើន បង្កើននូវភាព«យល់ចិត្ត» និងភាព«ស្និតស្នាល»រវាងពួកគេថែមទៀតផង។

width=469

តែបើងាកទៅមើលក្នុងរដូវចូលឆ្នាំថ្មីកាលពីខែមេសាកន្លងមក ល្បែងកម្សាន្តតាមបែបប្រពៃណីជាតិ មិនសូវមានអ្នកណា​ចាប់អារម្មណ៍ និងប្រារព្ធលេងនោះឡើយ។ក្នុងពេលចូលឆ្នាំខ្មែរនោះដដែល ស្ថាប័នឯកជនមួយចំនួនមិនបានរៀបចំ តុបតែងអបអរ អោយមានភាពអធឹកអធម ដូចក្នុងពេលនេះយ៉ាងដូច្នេះឡើយ។ តើនេះ ជាគ្រោះថ្នាក់សម្រាប់ប្រពៃណីអត្តសញ្ញាណជាតិខ្មែរ និងប៉ះពាល់ទៅដល់ខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?

លិទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ មានចែង និង ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ដូច្នេះការសប្បាយរីករាយនិងការជ្រើសរើសសាសនាណាមួយ ដែលខ្លួនពេញចិត្ត ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែល​មិនអាចហាមឃាត់បាន។ ម្យ៉ាងទៀត ស្ថិតក្នុងសម័យកាល នៃសកលភាវូបនីយកម្មបែបនេះ មានរឿងរ៉ាវច្រើនណាស់ ដែលធ្វើឲ្យសង្គមមានការផ្លាស់ប្តូរ និងទទួលឥទ្ធិពលយ៉ាងលឿន ពីប្រទេសផ្សេងៗដែលរីកចំរើនជាងខ្លួន។ និយាយជារួម គឺគេពិបាកនឹងទៅធ្វើការហាមឃាត់ ឬដាក់កំហិតទៅលើពលរដ្ឋ អោយត្រូវធ្វើយ៉ាងនេះ ឬធ្វើយ៉ាងនោះ នោះណាស់។

តែនៅក្នុងបរិបទនេះ មុននឹងឈានទៅដល់ដំណោះស្រាយណាមួយ គេត្រូវយល់ជាដំបូង នូវហេតុផលចំនួនបី ដែលជំរុញ​ឲ្យ«បុណ្យណូអែល» កាន់តែមានប្រជាប្រិយភាពនៅកម្ពុជានោះគឺ៖

width=468

width=468

width=468

ដោយ ៖ ពិសីប្រភព ៖ monoroom