ព័ត៌មានអន្តរជាតិ   ៖ ​ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  ដេលីម៉ែល ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថាប្រព័ន្ធទំនាក់ទំនងសង្គមTwiter   គឺជាគេហទំព័រដំធំសម្បើមមួយ ត្រូវបានរកអោយឃើញថា មានការជជែកវែកញែក ក៏ដូចជា  ដេញដោលទាក់ទិនទៅនឹងការបោះឆ្នោតរើសប្រធានាធិបតីថ្មី នៅសហរដ្ឋអាមេរិក នាចុងឆ្នាំ ២០១២ នេះ។

width=479

គួររំឮកផងដែរថា​    មិនត្រឹមតែនៅតាមប្រព័ន្ទទំនាក់ទំនងសង្គមនោះទេ  ដែលកំពុងតែតាមប្រមាញ់នូវព័ត៌មាន ដែលពិភពលោកកំពុងចាប់អារម្មណ៍មួយនេះ  តែគេក៏ឃើញមានទំព័រសារព័ត៌មានក្នុងស្រុក ក៏ដូចជាក្រៅស្រុកភាគច្រើន បានលើកឡើងនូវព័ត៌មានមួយនេះ ជាព័ត៌មានទាន់ហេតុការណ៍របស់ខ្លួន។

width=479                               ទិន្នន័យបណ្តោះអាសន្ន ពីទំព័រសារព័ត៌មាន BBC

ងាកក្រឡេកមកមើល លទ្ធផលជាបណ្តោះអាសន្នទាក់ទិននឹងការបោះឆ្នោតរើសប្រធានាធិបតីវិញ ត្រូវបានរកអោយឃើញថា   Barack Obama  លោកបាននាំមុខលោកMitt Romney ដោយទទួលបានសម្លេង ១៧២   ទល់នឹង ១៦៣ សម្លេង (វេលាម៉ោង ១០:៣០ នាទី ម៉ោងក្នុងស្រុកប្រទេសកម្ពុជា) ដោយទិន្នន័យនេះទទួលបានពី គេហទំព័រសារព័ត៌មានបរទេស BBC  ស្របពេលដែលសន្លឹកឆ្នោតត្រូវបានរាប់រួចជាស្រេច បានចំនួន ៣៦រដ្ឋ ក្នុងចំណោម៥១រដ្ឋទូទាំងប្រទេស។

គួររំឭកផងដែរថា មកទល់នឹងពេលនេះ មិនទាន់មានប្រភពផ្លូវការណាមួយ បានបញ្ជាក់អះអាងថាបេក្ខភាពរូបណាជាអ្នកឈ្នះនោះទេ មានតែរង់ចាំតាមដានលទ្ធផលប្រការជាផ្លូវការទាំងអស់គ្នាតែប៉ុណ្ណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល