លោកយាយ Ri Jong Sil ជនជាតិកូរ៉េខាងជើង បានសួរទៅបងស្រីបង្កើតដែលជាជនជាតិកូរ៉េខាងត្បូង នៅក្នុងការជួបជុំដ៏កម្រមួយថា ហេតុអ្វីក៏បងស្រីមិនស្គាល់គាត់។ ពួកគេមិនបានជួបគ្នា ចាប់តាំងពីឆ្នាំ ១៩៥៣ ហើយអាចនឹងបែកគ្នាជារៀងរហូត។

/

ការជួបជុំ​ដ៏​កម្រ​មួយកាលពីម្សិលមិញ ត្រូវបានគេធ្វើឡើង ដោយហួសពេលទៅហើយ សម្រាប់លោកយាយ Seo Jeong-suk ដែលទើបបានទទួលមរណភាពនៅកូរ៉េខាងត្បូង ក្នុងវ័យ ៩០ឆ្នាំ។ កូនស្រីបង្កើតរបស់លោកយាយ Seo Jeong-suk គឺលោកយាយ Kim Yong-ja អាយុ ៦៨ឆ្នាំ យំបណ្ដើរ និងហុចរូបថតម្ដាយទៅឱ្យបងស្រីមើល។ លោកយាយ Kim Yong Sil ឱបរូបថតជាប់នៅនឹងដើមទ្រូង ៖ “នេះហើយ ជារូបថតរបស់ម្ដាយខ្ញុំ!”។សម្រាប់គ្រួសារមួយចំនួនផ្សេងទៀត វ័យចាស់ជរា មិនអាចរារាំងការជួបជុំដ៏កម្រនេះ ប៉ុន្ដែ វាបានធ្វើឱ្យសមាជិកគ្រួសារ សប្បាយចិត្តផង និងអាណិតគ្នាផង។ “បងស្រី ហេតុអីបងស្រីមិនស្គាល់ប្អូន?” លោកយាយ Ri Jong Sil អាយុ ៨៤ឆ្នាំ ជនជាតិកូរ៉េខាងត្បូង សួរទៅកាន់លោកយាយ Lee Yong-sil អាយុ ៨៧ឆ្នាំ ដែលមានជម្ងឺ Alzheimer ។

/

ទឹកភ្នែករបស់លោយយាយ Ri Jong Sil ចាប់ផ្ដើមហូរជោក នៅលើផែនថ្ពាល់ នៅពេលក្មួយរបស់ខ្លួន (កូនរបស់លោកយាយ Lee Yong-sil) យំដោយអាឡោះអាល័យជាទីបំផុត។ កូនរបស់លោកយាយ Lee និយាយប្រាប់លោកយាយ Lee ៖ “ម៉ែ នេះគឺជាមីងរបស់កូន។ នេះជាមីងរបស់កូន។ មីងគឺជាប្អូនបង្កើតរបស់ម៉ែ”។បញ្ហាដែលកើតឡើងដោយសារភាពចាស់ជរា មិនត្រឹមតែមានចំពោះលោកយាយ Lee Yong-sil ប៉ុណ្ណោះទេ វាក៏កើតមានចំពោះពលរដ្ឋអាភ័ព្វដទៃ ក្នុងចំណោមអ្នកដែលបានបែកបាក់គ្ររួសារ។ លោកតា Ri Chol Ho អាយុ ៧៧ឆ្នាំ ជាជនជាតិកូរ៉េខាងជើង ប្រើប្រាស់ក្រដាស់មួយសន្លឹក ដើម្បីជជែកគ្នាជាមួយបងប្រុសរបស់ខ្លួន គឺលោកតា Lee Myeong-ho អាយុ ៨១ឆ្នាំ មានបញ្ហាត្រចៀក មកពីកូរ៉េខាងត្បូង។ “ម៉ែធ្លាប់បាននិយាយប្រាប់ប្អូនថា បងប្រុសនឹងត្រឡប់មកផ្ទះវិញ ហើយទិញស្បែកជើងកៅស៊ូឱ្យប្អូនមួយសម្រាប់” លោកតា Ri Chol Ho បាន​សរសេរដូច្នេះ នៅលើក្រដាស់ ហើយហុចឱ្យបងប្រុស។

/

ក្រៅពីនេះ ក៏មានករណីព្រ័ត្រគ្នា តាំងពីកូននៅក្នុងផ្ទៃ ៖ លោកតា Kang Neung-hwan អាយុ ៩៣ឆ្នាំ បានបន្សល់ទុកកូនប្រុសម្នាក់ នៅកូរ៉េខាងជើង នៅពេលគាត់រត់ភៀសខ្លួន ចេញពីកូរ៉េខាងជើង ក្នុងសម័យសង្គ្រាម។ លោកតា Kang Jong Kuk ដែលជាកូន(អាយុ ៦៤ឆ្នាំ) ពេលនោះនៅក្នុងពោះម្ដាយនៅឡើយ ចំណែកពុកគាត់មិនបានដឹងថា ប្រពន្ធមានផ្ទៃពោះ។ ពេលបានជួបគ្នាកាលពីម្សិលមិញ លោកតាជាឱពុក និយាយទៅរកកូន ៖ “កូនចាស់ណាស់ហើយ! មកនេះ មកឱបពុកមក៍កូន!”គួររំឮកថា កាលពីម្សិលមិញ (២០កុម្ភៈ) ជនជាតិកូរ៉េខាងត្បូង ប្រមាណជា ៨០នាក់ ត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីជួបជុំបងប្អូន កូនចៅ ប្ដីប្រពន្ធ និងសាច់ញាតិផ្សេងៗ នៅលើភ្នំ Kumgang។

/

ពលរដ្ឋចំនួន ៨០នាក់នៃប្រទេសទាំងពីរនេះ គឺជាអ្នកដែលមានសំណាងបំផុត ក្នុងចំណោមមនុស្សរាប់លាននាក់ ដែលបានបែកបាក់គ្រួសារ ដោយសារតែស្ថានភាពអាសន្ន និងបង្ហូរឈាម ក្នុងសង្គ្រាមកូរ៉េ ក្នុងអំឡុងឆ្នាំ ១៩៥០-១៩៥៣។ប្រភពពីក្រុងសេអ៊ូល ឱ្យដឹងថា ក្នុងសម័យដែលប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងគ្នាឡើងវិញ មនុស្សប្រមាណ ២២,០០០នាក់ បានជួបគ្នាក្នុងរយៈពេលខ្លី ក្នុងនោះ ១៨,០០០នាក់ បានជួបមុខគ្នា​ដោយផ្ទាល់ ក្រៅពីនេះ គឺជួបតាមរយៈវីដេអូ។ ពួកគេទាំងនេះ ពុំមានអ្នកណាមួយ មានសំណាង​ជួបមុខសាច់ញាតិជាលើកទីពីរនោះឡើយ។ក្បូនរថយន្ដ ដឹកគ្រួសារជនជាតិកូរ៉េខាងត្បូងដែលព្រ័ត្រប្រាស់សាច់ញាតិ ចាកចេញពីក្រុងមួយរបស់កូរ៉េខាងត្បូន ទៅកាន់កូរ៉េខាងជើង ដើម្បីជួបមុខសាច់ញាតិ។

width=446

ការជួបជុំលើកនេះ ត្រូវបានចែកចេញជាពីរលើក ៖ លើកទីមួយ នឹងបញ្ចប់នៅថ្ងៃស្អែក (២២កុម្ភៈ) ចំណែកលើកទីពីរ នឹងបញ្ចប់ នៅដើមសប្ដាហ៍ក្រោយ៕

 

អត្ថបទ​សំខាន់​ៗ ៖

ប្រជាជនកូរ៉េខាងជើង កំពុងតែមានឡើងៗ

មួយថ្ងៃ ចាយមួយដុល្លារ ដើម្បីទុកប្រាក់ទិញផ្ទះ ៖ ការតស៊ូដ៏អស្ចារ្យ របស់ប្ដីប្រពន្ធ មួយគូ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ AP/VE