ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ    បានបញ្ជាក់អោយដឹងថា  ត្រីរាប់ពាន់ក្បាល ត្រូវបានរកអោយឃើញថាបានងាប់អណ្តែតពាសពេញផ្ទៃទឹក ដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។

width=447

គួរបញ្ជាក់ផងដែរថា ​ ករណីត្រីងាប់អណ្តែតរាប់ពាន់ក្បាលខាងលើនេះ បានកើតឡើងកាលពីអង្គារ ទី៩ កន្លងទៅ នៅឯបឹង Cihu ដែលមានទីតាំងនៅខេត្ត Hubei ប្រទេសចិន។ ដោយឡែក មកទល់នឹងពេលនេះ បុគ្គលិកខាងសម្អាតអនាម័យ ក៏កំពុងតែដុតដៃដុតជើងក្នុងការស្រង់ចេញនូវត្រីងាប់អណ្តែតទឹករាប់ពាន់ក្បាលទាំងនោះ   ដែលមានទម្ងន់ដល់ទៅ ជាង ២តោនឯណោះ។

width=445

ដោយឡែក   បើនិយាយពីមូលហេតុពិត  ដែលបានបណ្តាលអោយចំនួនត្រីយ៉ាងច្រើនបែបនេះ ងាប់មិនទាន់បានដឹងច្បាស់នៅឡើយទេ     ស្របពេលដែល  ករណីនេះក៏កំពុងតែស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily