ស្រីលង្កា : ប្រភពពីសារព័ត៌មាន បរទេសមួយបានរាយការណ៍ថា នៅក្នុង ប្រទេសស្រីលង្កា មានការប្រារព្ធពិធី រៀបអាពាហ៍ពិពាហ៍ របស់កូនកំលោះ កូនក្រមុំមួយគូ ដែលមានសភាពអធឹកអធមក្រៃលែង ហើយអ្វីដែលអស្ចារ្យ ទៅទៀតនោះ គឺអ្នកកំដរខាងស្រីមាន រហូតដល់ទៅ១២៦នាក់ឯណោះ។
កូនកំលោះឈ្មោះ Nisansala និងកូនក្រមុំឈ្មោះ Nalin បានសម្រេចជ្រើសរើស ការរៀបចំពិធីអាពាហ៍ពិពាហ៍ ឲ្យមានភាពប្លែកជាងគេ និងចង់ឲ្យវាក្លាយទៅជា ការបំបែកឯតទគ្គកម្មពិភពលោកទៀតផង។ អ្នកកំដរមានចំនួនច្រើនលើសលប់ ប៉ុន្តែខាងប្រុសមានចំនួនតិចជាង។ នៅក្នុងពិធីរៀបការនេះ គេសង្កេតឃើញថា ថ្លៃចំណាយទៅលើ សំលៀកបំពាក់អ្នកកំដរ អាចមិនធម្មតាទេ បើអ្នកកំដរ ខាងស្រីមានចំនួន ច្រើនមហិមាបែបនេះ៕


ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល