រថយន្ដម៉ាកល្បីៗដូចជា Bentley, Ferrari, ឬ Lamborghini ជាដើម្បី ត្រូវបានកីឡាករបាល់ទាត់ និយមប្រើប្រាស់ ទន្ទឹមនឹងប្រភេទរថយន្ដប្រណិត ដូចជា Mercedes ឬ BMW ។

រូបភាពទាំងឡាយខាងក្រោម បង្ហាញពីមុខមាត់របស់កីឡាករសំខាន់ៗ រួមជាមួយនឹងរថយន្ដដ៏ទំនើបរបស់ពួកគេ៖

Jaguar

Steven Gerrard ជាមួយនឹង Jaguar XKR គ្មានដំបូល មានតម្លៃប្រមាណជា ១៣២.០០០ដុល្លារ។រថយន្ដនេះមានកម្លាំង ៥១០សេះ និងអាចបង្កើនល្បឿនពី ០ ដល់ ១០០គម/ម៉ោង បន្ទាប់ពី ៤,៨វិនាទី។

width=461

កីឡាករហូឡង់ Dirk Kuyt នៅក្បែររថយន្ដទំនើប Audi R8 របស់ខ្លួន។

Maserati

Maserati GranTurismo​ ពណ៌.ស របស់កីឡាករ Mario Balotelli មានតម្លៃប្រហែល ១៥៥.០០០ដុល្លារ។

Ferrari

Metsut Oezil ​ខ្សែការពាររបស់អាឡឺម៉ង់ បើកបររថយន្ដ Ferrari 458 Italia សេរី Anderson Germany Black Carbon Edition។

Ferrari

កំពូលតារាបាល់ទាត់អង់គ្លេស Frank Lampard បង្ហាញពីភាពជឿជាក់ទៅលើក្លឹប Chelsea ដោយរថយន្ដ Ferrari 458 Italia ​ពណ៌ខៀវ ដែលមានតម្លៃប្រហែល ២៦៤.០០០ដុល្លារ។

Lamborghini

Lamborghini Murcielago LP640-4 របស់ខ្សែប្រយុទ្ធ Mathieu Valbuena (បារាំង) ធ្លាប់ជួបគ្រោះថ្នាក់ កាលពីចុងឆ្នាំ ២០១០។

Bentley

Bentley Continental GT Speed គឺជារថយន្ដរបស់ខ្សែការពារ Khalid Boulahrouz មកពីហូឡង់។

Porsche

Porsche Cayenne សេរី TechArt Magnum ខ្សែការពារហូឡង់ Nigel de Jong។

Ferrari

Ferrari 599 GTO របស់ Cristiano Ronaldo

Ferrari

រថយន្ដ Ferrari Enzo របស់ខ្សែប្រយុទ្ធប្រទេសស៊ុយអែត គឺកីឡាករ Zlatan Ibrahimovic៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE