កាលពីពេលថ្មីនេះ កូនក្រមុំជនជាតិចិនម្នាក់ រស់នៅក្នុងស្រុក Quanzhou ខេត្រ Fujian នៃប្រទេសចិន បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងពាក់គ្រឿងអលង្ការធ្វើពីមាស់សុទ្ធចំនួន ៥គីឡូក្រាម ក្នុងថ្ងៃរៀបការ។

width=414

កូនក្រមុំដែលមានឈ្មោះថា លីវ នេះ ថ្លែងថា បន្ទាប់ពីផាតមុខ ធ្វើសក់ និងស្លៀកពាក់រួច ម្ដាយរបស់នាងបានយកគ្រឿងអលង្ការធ្វើពីមាស យ៉ាងច្រើនមកអោយនាងពាក់។ គ្រឿងអលង្ការទាំងនោះ មានដូចជា កងចំនួន ២០ ខ្សែ.កចំនួន១០ខ្សែ កងពាក់.កចំនួន៥ ខ្សែដៃចំនួន៨ខ្សែ និងចិញ្ចៀនចំនួន២០។ល។

width=421

ម្ដាយរបស់នាង លីវ បានអោយដឹងថា តែងពីកូនរបស់គាត់ពេញក្រមុំ គ្រួសារគាត់ក៏ចាប់ផ្ដើមត្រៀមគ្រឿងអលង្ការធ្វើពីមាស ជាច្រើនសម្រាប់នាង។ បើទោះជាតម្លៃមាសកាន់តែឡើងថ្លៃ ប៉ុន្ដែគ្រួសារគាត់នៅតែបន្ដទិញមាស ដើម្បីអោយកូនស្រី មានមុខមានមាត់នឹងគេ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE