សុខភាពសក់ ជាបញ្ហាមួយដ៏សំខាន់បំផុត  ដែលមនុស្សគ្រប់រូប  កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានខិតខំស្វែងរកឱសថគ្រប់ប្រភេទ ដើម្បីថែរក្សាសក់កុំឱ្យជ្រុះ និង មានសំណើមគ្រប់គ្រាន់។

ពេលនេះ លោកអ្នកមិនចំាបាច់មានការព្រួយបារម្ពពីបញ្ហាសក់ជ្រុះទៀតទេ ខាងក្រោមនេះជាប្រភេទអាហារ បំប៉ន់ និង ជួយថែរក្សាសក់របស់លោកអ្នក មិនឱ្យជ្រុះ៖

១/ ត្រីសាម៉ុន

width=456មានផ្ទុកនូវ អាស៊ីតអូម៉េហ្គា ៣  ដែលជាសារធាតុពិសេសសម្យ៉ាង ជួយបំប៉ន់ដល់កោសិកាស្បែកក្បាលរបស់អ្នក ឱ្យដុះសក់ឡើងវិញ និង ការពារមិនឱ្យមានសក់ជ្រុះ កាត់បន្ថយការរលាកទូទៅនៃស្បែក និង ជួយកាត់បន្ថយការស្ទះរន្ធញើស។

២/ ស៊ុត (ពងមាន់)

width=456ស៊ុត ជាប្រភពមួយ ដែលសម្បូរណ៍ដោយ វីតាមីន ដូចជា៖  សារធាតុស័ង្កសី ស្ពាន់ធ័រ និងដែក។ ដែក  គឺជាសារធាតុដ៏សំខាន់មួយ  ដែលជួយឱ្យកោសិការបស់លោកអ្នក   នាំយក អ៊ុកស៊ីសែន ចូលទៅរន្ធសក់ និង ធ្វើឱ្យសក់ មានសុខភាពល្អឡើងវិញ។

៣/ អយស្ទើ

width=456សម្បូរណ៍ ទៅដោយ សារធាតុស័ង្កសីខ្ពស់ និង  មានផ្ទុកនូវ វីតាមីន ជាច្រើនប្រភេទ ដល់៩៧ ភាគរយ    ដែលអាចជួយការពារសុខភាពស្បែកក្បាល  និង  ជួយបណ្តុះសក់ថ្មី បានយ៉ាងមានប្រសិទ្ធិភាព៕

ដោយ៖ វណ្ណៈប្រភព៖ webmd