អន្តរជាតិ ៖   បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃពុធ ទី០៧ ខែវិច្ឆិកា  កន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា បក្សកុម្មុយនីសចិន  បានប្រកាសអោយដឹងពីបេក្ខភាព   ដែលអាចជាអ្នកដឹកនាំបន្ត​ គឺលោក Xi Jinping ។

width=475

គួរបញ្ជាក់ផងដែរថា    ការលើកឡើងនេះ  ត្រូវបានធ្វើឡើងនៅក្នុងសមាជបក្សកុមុយនីសចិន ដែលត្រូវបានធ្វើឡើងនៅក្នុងក្រុងប៉េកាំង  កាលពីពេលកន្លងទៅនេះ។  លើសពីនេះទៅទៀតបើយោងតាមរបាយការណ៍ដដែលបានបន្ថែមថា  លោក  Xi Jinping  គឺជាបេក្ខភាពតែមួយគត់ដែលត្រូវបានបក្សលើកឡើងធ្វើជារដ្ឋលេខាធិការបក្ស ក៏ដូចជា ប្រធានាធិបតីចិនផងដែរ ។

width=473

គួររំឭកផងដែរថា  បើនិយាយពីសន្តិសុខក្នុងសង្គមវិញ  អាជ្ញាធរមានសមត្តកិច្ចបានខិតខំប្រឹងប្រែងការពារ ក៏ដូចជាពង្រឹង ស្របពេលដែលមានសមាជរបស់បក្សកុមុយនីសចិនមួយនេះ ។ ទន្ទឹមនឹងមានសមាជរបស់បក្សកុមុយនីសចិន នាទីក្រុងប៉េកាំង ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានាធិបតីចិន Hu Jintao និងលោកនាយករដ្ឋមន្រ្តី Wen Jiabao ។

ដោយឡែក បើងាកក្រឡេកទៅមើលសមាជអំឡុងកិច្ចប្រជុំនាទីក្រុងប៉េកាំងនោះវិញ ប្រធានាធិបតីចិន   លោក Hu Jintao ក៏បានផ្តល់នូវអនុសាសន៍  ទាក់ទិនទៅនឹងការជំរុញសេដ្ឋកិច្ចចិនអោយនៅតែក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំណោមប្រទេសមហាអំណាចធំៗលើលោក៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ