McDonald គឺជាឈ្មោះភោជនីយដ្ឋាន ដ៏ល្បីល្បាញមួយលើពិភពលោក ដែលមានបម្រើសេវាកម្មអាហារ Fast Food ដែលមានរសជាតិឆ្ងាញ់ពិសារ។

នេះគឺជាភោជនីយដ្ឋាន McDonald ធំជាងគេ ដែលមានទីតាំងស្ថិតនៅក្នុងពហុកីឡាដ្ឋានអូឡាំពិក ទីក្រុងឡុនដុន។ ភោជនីយដ្ឋាននេះ អាចបម្រើអតិថិជនបានចំនួន ១,២០០នាក់ក្នុងរយៈពេល ១ម៉ោង និងលក់អាហារ Fast Food បានប្រាក់ចំនួន ៣លានផោន នៅពេលមានរដូវកាល ប្រកូតបាល់ទាត់។

McDonald គឺជាភោជនីយដ្ឋានមួយ ដែលបានតុបតែង និងរចនាម៉ូដឡើងទៅតាមបទដ្ឋានបច្ចេកទេស ទាំងក្នុង និងក្រៅគឺមានបរិយាកាសគួរឱ្យទាក់ទាញ។ ជាពិសេស អាហារមានរស់ជាតិឆ្ងាញ់ពិសារ មានផាសុខភាព និងមានសេវាកម្មល្អ៕






ដោយ៖ វណ្ណៈប្រភព៖ dailymail