អ៊ីស្រាអ៊ែល៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៧ តុលាម្សិលមិញនេះថា ប្រទេសអ៊ីស្រអ៊ែល បានបាញ់យន្ដហោះចំបាំងមួយគ្រឿងធ្លាក់មកលើដី ខណៈដែលយន្ដហោះនោះ បានហោះមកលើដែនអាកាសនៃទឹកដីរបស់ខ្លួន។

width=455

ប្រភពខាងលើបានអោយដឹងថា ការបាញ់យន្ដធ្លាក់នេះ គឺត្រូវបានបាញ់នៅក្នុងតំបន់វាលខ្សាច់ Negev ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែល នាវាលាម៉ោងប្រមាណជា ៧:០០- ៨:០០ នាទីព្រឹកថ្ងៃអាទិត្យ។តាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអ៊ីស្រាអ៊ែល បានអោយដឹងថា យន្ដហោះមួយនេះ ទំនងជាហោះហើរពីសមុទ្រ Mediterranean រួចហើយឆ្លងកាត់ប្រទេសប៉ាឡេស្ទីន តែវាមិនមែនជាយន្ដចំបាំងរបស់ប្រទេសប៉ាឡេស្ទីននោះទេ។

width=455ការសន្និដ្នានរបស់ក្រុមអាជ្ងាធរអ៊ីស្រាអ៊ែល បានអោយដឹងថា យន្ដហោះចំបាំងមួយនេះប្រហែលជា យន្ដហោះរបស់ប្រទេសអ៊ីរ៉ង់ ដែលកន្លងមកប្រទេសនេះ តែងតែបញ្ជូនយន្ដហោះប្រភេទនេះ មកហោះហើរលើទឹកដីរបស់អ៊ីស្រាអ៊ែល។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការបាញ់យន្ដហោះនេះ មិនបណ្ដាលអោយមនុស្សបាត់បង់ជីវិតទេ។ នេះជាវីដេអូក្លីប នៃការបាញ់យន្ដហោះ សូមចុចដើម្បីមើល៕

 

ដោយ៖ រក្សាប្រភព៖ dailymail