ទឹក ជាវត្ថុធាតុធម្មជាតិមួយ ដ៏សំខាន់ សំរាប់មនុស្ស សត្វ និង រុក្ខជាតិ ក្នុងជីវភាព រស់នៅជាប្រចាំរបស់មនុស្សនៅលើផែនដី។ មានមនុស្សរស់នៅ  ក្នុងប្រទេសមួយចំនួន  បាត់បង់ជីវិតដោយសារតែ ខ្វះទឹក សំរាប់បរិភោគ។ ដូច្នេះ លោកអ្នកអាច  សន្សំសំចៃ និង កែច្នៃទឹក ទុកសំរាប់ប្រើប្រាស់ឡើង បាន តាមវិធីដូចខាងក្រោម។

width=500

១/ លាងចាន៖ នៅពេល ដែលអ្នក ប្រើប្រាស់ទឹកលាងសំអាតចាន រួចហើយដាក់ចានទាំងនោះ នៅលើរាវចាន ឱ្យស្រក់ឱ្យអស់ កុំបង្ហូរចោល  រក្សាទុកទឹក  ដែលសល់ពីការលាងចានទុកស្រោចផ្កា។

width=500

២/ ងូតទឹកឱ្យឆ្កែ៖ ពេលងូតទឹកឱ្យឆ្កែ  មិនត្រូវដងទឹក   ចាក់ពីលើវាទេ   វិធីបែបនេះ ធ្វើឱ្យបាត់បង់ទឹកច្រើន។ វិធីល្អអ្នកត្រូវ  ចាប់ឆ្កែដាក់ក្នុង ធុង ឬ ឧបករណ៍ណា  ដែលអាចទប់ទឹកបាន ដើម្បីទឹក ដែលប្រើប្រាស់រួចហើយនោះ ទុកសំរាប់ ស្រោចផ្កា ឬ  រុក្ខជាតិ នៅក្នុងផ្ទះ។

/

៣/ បោកសំលៀកបំពាក់៖ មិនថាលោកអ្នកបោកសំលៀកបំពាក់ ដោយប្រើដៃ ឬ ម៉ាស៊ីនសំរាប់បោកនោះទេ សូមកុំបង្ហូរទឹកចោល រក្សាទឹកដែលសល់ ទុកសំរាប់  ដុសសំអាតបន្ទប់ទឹក និង បង្គន់

ដោយ៖ វណ្ណៈប្រភព៖ care2