មនុស្សម្នាកំពុងតែនិយាយពីបទចម្រៀងទោលថ្មីរបស់នាង Nicki Minaj ដែលនាងសន្យាថានឹងចេញផ្សាយក្រោយពេលដែលនាងបានចេញលក់នូវក្រែមលាបបបូរមាត់រលោងរបស់នាងហើយមកនោះហើយកាលពីម្សិលមិញនេះនាងពិតជាបានចេញផ្សាយបទចម្រៀងថ្មីដូចបានសន្យា។
បទចម្រៀងទោលថ្មីរបស់នាងមានចំណងជើងថា Freedom ដែលនឹងត្រូវបានដាក់បញ្ចូលក្នុងអាល់ប៊ុមថ្មីរបស់នាងដែលនឹងមានចេញលក់នាខែក្រោយនេះគឺអាល់ប៊ុម Pink Friday: Roman Reloadedតារាស្រីរបស់ YMCM រូបនេះក៏កំពុងតែមានគំរោងថ្មីក្នុងការលក់ឈ្មោះរបស់នាងទៅអោយក្រុមហ៊ុនផលិតទឹកអប់មួយផងដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator