Jennifer Lopez ហាក់ដូចជាមានការមិនពេញចិត្ត ចំពោះ Nicki Minaj ខណៈពេលនាងកំពុងសំដែង ក្នុងកម្មវិធី Fashion Rocks កាលពីម្សិលមិញនេះ។ នៅពេលដែល Nicki Minaj កំពុង ច្រៀងបទ “Anaconda”​ នៅលើឆាក និងបញ្ចេញរូបរាងដ៏សិចស៊ីរបស់នាង Jennifer Lopez  ដែលអង្គុយនៅ ខាងក្រោម ឆាក ហាក់ដូចជាកំពុងសង្កៀតធ្មេញ និងមិនរីករាយទាល់តែសោះ។ 

//  Casper Smart​ ដែលមានវ័យក្មេង និង ជាអតីតសង្សារ Jennifer Lopez គឺជាអ្នកបង្ហាត់រាំ វីដេអូ ចំរៀង “Anaconda”​ របស់ Nicki Minaj  ហើយគាត់ក៏បានជួយរៀបចំការសំដែងរបស់នាង​នៅក្នុង ព្រឹត្តិការណ៏នោះដែរ ។ ជាការពិតណាស់ ថ្មីៗនេះ  Casper និង Nicki បានចំណាយពេល ជាច្រើន នៅជាមួយគ្នា ហើយគាត់ក៏បាន ជួយរៀបចំការសំដែង របស់ Nicki​ នៅក្នុងកម្មវិធី ពានរង្វាន់ MTV VMAs កាលពីថ្ងៃទី​២៤ សីហាផងដែរ។ / តើវាអាចទៅរួចទេ ដែលJennifer Lopez ហាក់ដូចជាមិនសប្បាយចិត្ត នៅពេលឃើញ អតីតប្តី របស់ខ្លួនទៅស្និទ្ធស្នាល ជាមួយនឹង Nicki ដូច្នេះ? វាគ្មានភស្តុតាង បញ្ជាក់ច្បាស់ពីរឿងនេះទេ ក៏ប៉ុន្តែ J.Lo (Jennifer Lopez) ពិតជាមិនសប្បាយចិត្តមែន ខណៈពេលមានការសំដែងដ៏សិចស៊ី របស់ Nicki Minaj ដោយនាងគ្រាន់តែអង្គុយអោបដៃ មើលតែប៉ុណ្ណោះ រីឯអ្នកដទៃវិញ នាំគ្នាស្រែកហ៊ោសប្បាយ នឹងការសំដែងរបស់ Nicki។/

width=500

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  hollywoodlife