CNNបើតាមសេចក្តីថ្លែងការណ៏មួយចេញពី MTV  បានឲដឹងថា ពស់ថ្លាន់ ដែលមានប្រវែង ជិត២ម៉ែត្រ ឈ្មោះថា Rocky បានធ្វើឲផ្អើលឆាកតន្ត្រី ខណៈពេលដែល Nicki Minaj ហាត់សមបទ Anaconda នៅឯ MTV Video Music Awards។ ពស់ថ្លាន់នោះត្រូវបានដាក់ឲរុំជុំវិញស្មារបស់ Nicki ហើយវាបានចឹក ត្រូវដៃខាងឆ្វេង របស់នាង។//

/Chris Velvin នាយក Viacom Media បានប្រាប់ CNN ថា៖ អ្នកចំរៀងសិចស៊ីម្នាក់នេះ ត្រូវបានព្យាបាល ត្រង់មុខរបួសភ្លាមៗ​ ដោយទាហ៊ានពេទ្យម្នាក់ នៅក្នុងវេទិកានៅឯ Los Angeles ហើយក្រោយមកត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ របួសរបស់នាងមិនមានការគំរមកំហែងដល់ជីវិតទេ។ ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៏មួយរបស់ គេហទំព័រ MTV បានសរសេរថាNicki   បានហាត់សមនៅលើឆាក នោះមែន ប៉ុន្តែមិនបានពាក់ព័ន្ធនៅក្នុងហេតុការណ៏នោះទេ។ Chris Velvin បាននិយាយទៀតថា៖ ពស់ថ្លាន់នោះមិនមានពិសទេ ហើយវាក៏មិនដែល ចឹកនរណាម្នាក់ដែរ។ សត្វពស់នេះ​វាមានអាជីពក្នុងវិស័យសិល្បៈអស់រយៈពេល ១៥ ឆ្នាំហើយ។ ការហាត់សមដំណើរការជាធម្មតា ប៉ុន្តែមិនដឹងជាមានអ្វីធ្វើឲពស់នោះ ខឹងទេ ហើយ Nicki ក៏ធ្លាប់បានសមជាមួយពស់នោះដែរ។ សំរាប់ការ ផ្សាយផ្ទាល់ កាលពី ថ្ងៃអាទិត្យ នៅតែសំដែងជាមួយពស់ដដែល ប៉ុន្តែមិនមែនពស់ឈ្មោះ Rocky នោះទេ។​

 

ប្រែសំរួលដោយ៖  មុន្នីប្រភព៖  CNN