តារាចម្រៀងស្រី នាង Nicki Minaj និង នាង Mariah Carey ធ្លាប់បានប្រកែបគ្នាយ៉ាងខ្លាំងក្លា នៅក្នុងពេលពួកគេកំពុងធ្វើជាមេប្រយោគ នៃការប្រឡងបញ្ចេញសម្លេងក្នុងកម្មវិធី American Idol ឆ្នាំ ២០១៣។ ប៉ុន្ដែក្រោយមក បញ្ហារបស់ពួកគេត្រូវបានផ្សះផ្សាឡើងវិញ ដោយសារតែNicki Minaj ចាក់វីដេអូសិចរបស់ខ្លួន ឱ្យ នាង Mariah Carey មើល។

width=328នាង Nicki Minaj និង នាង Mariah Carey ធ្វើជាគណកម្មការនៃកម្មវិធី American Idol ឆ្នាំ ២០១៣

កាលពីខែតុលាឆ្នាំ ២០១២ អ្នកទាំងពីបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ខណៈដែលកំពុងធ្វើជាមេប្រយោគ ពេលនោះ Nicki Minaj ដែលជាតារាចម្រៀង Rap វ័យ ៣០ឆ្នាំ បានហៅ Mariah Carey ដែលមានអាយុ ៤៣ឆ្នាំ ថា “ស្រីចង្រៃ” ព្រមទាំងបានគំរាមបាញ់នាងផងដែរ។ ការគំរាមនេះ បានធ្វើឱ្យ Mariah Carey មានការព្រួយបារម្ភខ្លាំងណាស់ ចំពោះសុវត្ថិហើយនាងក៏បានជួលអង្គរក្សបន្ថែមទៀតនៅពេលនាងមកកាន់កម្មវិធី។width=342

ប៉ុន្ដែ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី Fox show នាង Mariah Carey និង Nicki Minaj បែរជាប្រាប់ថា ពួកគេបាន ស្រុះស្រួលគ្នាវិញហើយ។ នៅពេលត្រូវបានសួរពីមូលហេតុ និងវិធីដែលនាំឱ្យមានការស្រុះស្រួលគ្នាឡើងវិញនេះ ស្រីស្អាត Nicki Minaj បានប្រាប់ដោយត្រង់ៗថា ខ្លួនបានចាក់វិដេអូសិចផ្ទាល់ខ្លួន ឱ្យ Mariah Carey មើល ទើបអ្នកទាំងពីរមានការសប្បាយចិត្ដ និងស្រុះស្រួលគ្នាបែបនេះ។ ចំណែក Mariah Carey ក៏បានទទួលស្គាល់ថា Nicki Minajពិតជាបានធ្វើបែបនេះមែន។

 

ដោយ ៖ សីហាប្រភព ៖ DT