/

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះមានការប្រារព្ភព្រឹត្តិការណ៍ដ៏អស្ចារ្សដោយមានការរួមគ្នាដោយយុវវ័យក្នុងការរាំបំបែកឯកទក្កកម្មពិភពលោក។ ព្រឹត្តិការណ៍នេះរៀបចំដោយអង្កការ BBC Media Action ក្រោមការឧបត្ថមរបស់ UNDP ដែលជាផ្នែកមួយនៃកម្មវិធី ឡូយ៩។ ក្នុងការរាំនេះផងដែរ Camnews បានជួបជាមួយលោក ហុង អេង ដែលជាអ្នកដឹកនាំកម្មវិធិហើយលោកបានផ្ដល់បទសម្ភាសន៍មួយផងដែរ។Camnews៖ ជំរាបសួរបង ថ្ងៃនេះសង្កេតឃើញថាមានមនុស្សច្រើនមែនទែនដែលមកចូលរួម។ ហើយជាមួយគ្នានេះផងដែរខាងខ្ញុំក៏មានសំនួរមួយចំនួនផងដែរ។ ចង់សួរថាថ្ងៃនេះតើអាចប៉ាន់ស្មានបានទេថាមានមនុស្សមកចួលរួមចំនួនប៉ុន្មាននាក់ដែរ?លោក ហុង អេង៖ បាទបើថាអោយនិយាយអោយត្រូវតែម្ដងគឺនិយាយមិនត្រូវទេ តែបើតាមការទទួលសារចុះឈ្មោះ ទាំងតាមទូរសព្ទនិង Internet គឺច្រើនជាង ១០០០ នាក់។Camnews៖ ហើយចុះចំពោះគំរោងដែលប្រកាសពីដើមមកដែលថានឹងធ្វើការរាំនេះនៅថ្ងៃទី ២៩ ហេតុអ្វីបានជាត្រលប់មកធ្វើនាថ្ងៃទី ២៨ ទៅវិញ?លោក ហុង អេង៖ ការពិតទៅកាលពីដែលយើងប្រកាសពីមុនគឺថ្ងៃទី ២៩ តែដោយសារតែមានអ្នកដែលគាត់មកពីខែត្រឆ្ងាយហើយប្រសិនបើយើងធ្វើក្នុងថ្ងៃអាទិត្យពួកគាត់អាចនឹងយឺតក្នុងការចេញទៅធ្វើការនាថ្ងៃច័ន្ទ ហើយណាមួយយើងត្រូវការរៀបចំសារជាថ្មីផង។Camnews៖ ហើយចុះបើតាមដឹងគឺរាល់បុគ្គលិកទាំងអស់គឺសុទ្ធសឹងតែជាអ្នកស្ម័គ្រចិត្ត ហើយតើក្នុងថ្ងៃនេះវិញតើមានអ្នកមកស្ម័គ្រចិត្តក្នុងការមករៀបចំកម្មវិធីនេះចំនួនប៉ុន្មាននាក់ដែរ?លោក ហុង អេង៖ បាទសរុបទាំងអស់គឺសុទ្ធសឹងតែជាយុវវ័យហើយទាំងអស់គឺចំនួន ៥៧ នាក់។Camnews៖ ចំពោះសំនួរចុងក្រោយ យើងឃើញថាក្នុងរដូវកាលទី ១ នៃកម្មវិធី ឡូយ៩ គឺយើងមានការរាំដើម្បីបំបែកកំណត់ត្រាពិភពលោក រួចចុះក្នុងរដូវកាលទី ២ វិញតើនឹងមានអ្វីដែលប្លែកជាងនេះឬទេ?លោក ហុង អេង៖ ចំពោះរឿងនេះយើងមិនទាន់មានគំរោងនោះទេ តែប្រសិនបើការរាំរបស់យើងក្នុងថ្ងៃនេះបានជាប់ជាកំណត់ត្រាថ្មីហើយមានគេបំបែកបាននោះ រដូវកាលក្រោយយើងនឺងធ្វើឲ្យធំជាងនេះទៅទៀត ដើម្បីបំបែកកំណត់ត្រារបស់គេវិញ។/

សកម្មភាពរៀបចំឆាករបស់ក្រុមការងារ ឡូយ៩

ក្នុងនោះក៏មានការចូលរួមពីសំណាក់ក្រុមអ្នកសិល្បះល្បីៗ និងក្រុមដែលទើបនឹងរះជាច្រើនផងដែរ។ហើយក្នុងនោះយើងបានប្រទះឃើញវត្តមានរបស់លោក A+ ដែលជាពិធីករអត្ថាធិប្បាយក្នុងប៉ុស្តិវិទ្យុ ABC កម្ពុជា១០៧.៥ FM ហើយយើងបានសំណេះសំណាលសួរនាំបន្តិចបន្តួចទាក់ទាងនិងព្រឹត្តិការណ៍រាំនេះផងដែរ។Camnews៖ ជំរាបសួរបង A+ សុខសប្បាយថ្ងៃនេះ ខានជួបគ្នាយូរដែរហើយពិតជាសំណាងណាស់ដែលបានមកជួបក្នុងថ្ងៃនេះ ដោយលែកខាងខ្ញុំមានសំនួរមួយចំនួនចង់សាកសួរពីចំណាប់អារម្មណ៍របស់បងប្រុសផ្ទាល់។លោក A+៖ អិម... ចំពោះកម្មវិធីថ្ងៃនេះគឺខ្ញុំគិតថាវាល្អ ព្រោះយើងឃើញមានកូនខ្មែរមកពីគ្រប់ទិសទីដើម្បីមកចូលរួមធ្វើអ្វីមួយដែលអស្ចារ្សដើម្បីអោយពិភពលោកបានស្គាល់។Camnews៖ បាទអគុណបង ហើយចុះចំពោះ ABC កម្ពុជាវិញបានជួយជាចំណែកអ្វីខ្លះទេក្នុងកម្មវិធីនេះ?លោក A+៖ និយាយទៅ ABC កម្ពុជា ខាងយើងហ្នឹងក៏បានជួយក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះផងដែរដោយយើងមានការអំពាវនាវដល់គ្រួសារ ABC គ្រប់ទីកន្លែងដែលមានពេលទំនេរអោយមកចូលរួមក្នុងការរាំនេះហើយការពិតទៅចំពោះការជួយផ្សព្វផ្សាយនេះគឺខាង ឡូយ៩ គេអត់មានប្រាប់យើងទេ តែចំពោះយើងគឺក៏ដូចជាគេដែរ គឹខ្មែរតែមួយចង់ឃើញខ្មែរមកជួយធ្វើអ្វីមួយដែលល្អដើម្បីកេរ្តិ៍ឈ្មោះខ្មែរយើង។

/

ក្រុមនិស្សិតមកពីសាលកវិទ្យល័យ ន័រតុន

បើតាមព័ត៌មានពីក្រុមការងារ ឡូយ៩ បានអោយដឹងថាលទ្ធផលដែលសម្រេចពី Guinness WorldRecord នឹងសម្រេចក្នុងរយះពេល ១ សប្ដាហ៍។ ចុះលោកអ្នកគិតយ៉ាងណាចំពោះការរាំដោយមានមនុស្សច្រើនជាង ១០០០ នាក់នេះ? សូមប្រាប់ថានេះជាលើកដំបូងហើយដែលមានការរាំ ដោយជាការស្ម័គ្រចិត្តនិងជាសាធារណៈបែបនេះនៅកម្ពុជា។

ដោយ៖ វឌ្ឍនា