Carole Horlock មកពី Stevenage, Hertfordshire ប្រទេសអង់គ្លេស ត្រូវបានគេស្គាល់ថាជាអ្នកម្ដាយដែលចូលចិត្តបង្កើតកូនជាងគេក្នុងលោក។ ស្រ្ដីវ័យ ៤៥ឆ្នាំនេះ បានឆ្លងទន្លេ ១២ លើក ហើយបច្ចុប្បន្ន រៀងនឹងឆ្លងទន្លេលើកទី ១៣។
width=419
Carole Horlock គឺជាស្ដ្រីម្នាក់ដែលគេនិយាយតាមបែបសាមញ្ញ គឺជា ស្ដ្រីស៊ីឈ្នួលពរផ្ទៃ អោយគូរស្វាមីដែលមិនអាចមានកូន។ ទារកដែលកំពុងស្ថិតក្នុងផ្ទៃរបស់ Carole Horlock គឺជាកូនរបស់គូស្វាមី ភរិយាជនជាតិ អ៊ីតាលី។
width=433
Carole Horlock​ បានអោយដឹងថា គាត់បានពរពោះអោយគេជាលើកដំបូង កាលពីឆ្នាំ ១៩៩៥បន្ទាប់ពីបានអានកាសែតមួយស្ដីពីការពរផ្ទៃជំនួស។ Carole Horlock ថ្លែងថា ៖ កាលណោះខ្ញុំមានអាយុ ២៨ឆ្នាំ។ បន្ទាប់ពីចែកផ្លូវជាមួយស្វាមីពីរនាក់ ខ្ញុំនឹកស្មានមិនដល់ថា ខ្ញុំអាចមានកូនម្ដងទៀត។ ខ្ញុំក៏បានចាប់ផ្ដើមទាក់ទងទៅកាន់មណ្ឌលជួយដល់អ្នកអសមត្ថភាពបន្ដពូជ និងចាប់ផ្ដើមមុខរបរ កើតកូនជំនួសនេះ។width=448
រហូតមកទល់ពេលនេះ Carole Horlock បានបង្កើតកូនដោយជោគជ័យចំនួន ១២នាក់ ក្នុងនោះ ប្រុស៤ នាក់ និងស្រី ៨នាក់ ដោយក្នុងនោះដែរ គាត់កើតបានកូនភ្លោះពីរលើក គឺភ្លោះបី និងភ្លោះពីរ។ ប្រាក់ដែល Carole Horlock ទទួលបានដោយសារការពរផ្ទៃជំនួសម្ដងៗគឺចាប់ពី ១០,០០០ ទៅ ១៥,០០០ផោន។
Carole Horlock ក៏បានសង្កត់ធ្ងន់ថា ៖ គោលបំណង គឺមិនមែនដើម្បីតែប្រាក់កាស់នោះទេ។ ខ្ញុំធ្វើនេះក៏ដើម្បីជួយដល់អ្នកដទៃ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14