Lady Gaga ទើបតែបន្តបញ្ចេញនូវ MV ថ្មីបំផុតរបស់ខ្លួន ជាបទចម្រៀងបន្ទាប់ពីអាល់ស៊ុម Artpop - G.U.Y ជាមួយនឹងឈុតឆាកសម្តែង គួរឲ្យចាប់អារម្មណ៍ជាច្រើន។ បន្តបង្ហាញនូវគំនិតច្នៃប្រឌិតមិន ចេះឈប់ឈរ Lady Gaga មិនបានធ្វើឲ្យអ្នកគាំទ្រនាង អស់សង្ឃឹមឡើយ។

MV ដែលត្រូវបានហៅថា An Artpop Film ដែលមានរយះពេលដល់ទៅជិត ១២នាទី ត្រូវបានកាត់ គួបផ្សំបញ្ចូលគ្នានូវបទចម្រៀងជាច្រើន នៅក្នុងអាល់ប៊ុម Artpop តែផ្តោតអារម្មណ៍តែទៅលើ G.U.Y ។

/

/

Gaga បាននាំមកជូននូវវីដេអូសម្តែង បែបដំណើររឿងជាទេវកថាបន្តិច ជាមួយនឹងការបង្កើត រូបភាព និងទេសភាព​ ដ៏ស្អាតស្រស់ត្រកាល។ ជាពិសេស នាងថែមទាំងបង្ហាញនូវរូបរាងដងខ្លួន យ៉ាងសិចស៊ី តាមរយះការឈុតសម្លៀកបំពាក់រឹបចេញអស់រាង ឈុតបែបប៊ីគីនី សម្តែងឈុតបែប ស្រើបស្រាល ជាមួយតួសម្តែងប្រុស និងថែមទាំងមានឈុតស្រាត ទៀតផង។ បណ្តាអ្នកគាំទ្រ តារាចម្រៀង Lady Gaga កំពុងតែធ្វើការអំពាវនាវជួយ តារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេ ឲ្យទទួលបានការ ចុចចូល ទស្សនាបាន ២០លានដង ក្នុងថ្ងៃដំបូង សម្រាប់វីដេអូចម្រៀងលើកនេះ។

/

/

/

តើ MV ថ្មីរបស់ Lady Gaga មានឈុតឆាកថ្មីប្លែក អ្វីខ្លះទៅ? ជ្រាបច្បាស់ មានតែតាមដានទស្សនា នូវ វីដេអូចម្រៀងរបស់នាង ខាងក្រោមនេះទាំងអស់គ្នា៖

 

ប្រែសម្រួល៖ សិលាប្រភព៖ kenh14