អន្តរជាតិ ៖  បើតាមការអោយដឹងពីសារព័ត៌មានបរទេស  បានអោយដឹងថា  បុរសវ័យ  ១៩ ឆ្នាំដែលត្រូវបានគេនិយាយតៗគ្នាថា  ជាបុរសមានសំណាងបំផុត   ត្រូវបានប្រទះឃើញនៅរស់រានមានជីវិត បន្ទាប់ពីទូករបស់គាត់បានលិចកាលពី ២៦ ម៉ោងមុន កណ្តាលមហាសាគរ។

width=486                            លោក Ryan Harris វ័យ ១៩ ឆ្នាំ នឹងជាជនរងគ្រោះ

គួរបញ្ជាក់ផងដែរថា  បុរសវ័យ ១៩ ឆ្នាំ នឹងមានសំណាងរូបនោះមានឈ្មោះថា Ryan Harris នឹងត្រូវបានរកអោយឃើញថា ទូករបស់គាត់បានលិច បន្ទាប់ពីរលកសមុទ្រធំៗ បានបោកបក់វាលិចតែសំណាងល្អ លោក Ryan  ត្រូវបានប្រទះឃើញរស់រានមានជីវិតដោយសារតែគាត់បានជិះនៅក្នុងឡាំងប្លាស្ទិច ដែលធ្វើឡើងសម្រាប់ដាក់ត្រី។

width=485

លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា  ឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ បានកើតឡើងនៅក្នុងឈូងសមុទ្រ Sitka នារដ្ឋ Alaska សហរដ្ឋអាមេរិក។ គួររំឮកផងដែរថា រយៈពេលប្រមាណជាង  ២៦ ម៉ោងក្រោយមក ទើបមានអ្នកឯទៀត  បានឃើញគាត់នឹងបាន Call ហៅក្រុមជំនួយ។ លុះមិនយូរប៉ុន្មាន គាត់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ បន្ទាប់ពីស្រង់ចេញពីកណ្តាលជលសា តាមរយៈឧទ្ធម្ភាគចក្រ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Spy