ម៉ានីល៖ នៅព្រឹកថ្ងៃអង្គារនេះ គេបានរកឃើសាកសពអ្នកនយោបាយជនជាតិហ្វីលីពីនដ៏មានឥទ្ធិពលម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល បីថ្ងៃ ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃសៅរ៍។
យោងតាមបណ្តាញសារពត៌មាន channelnewsasia បានឱ្យដឹងថា អ្នកនយោបាយជនជាតិហ្វីលីពីនម្នាក់ និងមនុស្សបីនាក់ទៀត ដែលបានជិះនៅលើយន្តហោះជាមួយគ្នានោះត្រូវបាន គេរកឃើញនៅក្នុងទឹកសមុទ្រ មានជម្រៅប្រមាណជា ៥៥ម៉ែត្រ នៅជិតកោះ Masbate ក្នុងប្រទេសហ្វីលីពីន។
ក្រុមអ្នកជួយសង្រ្គោះ និង ប៉ូលិស កំពុងតែបន្តស្វែងរក អ្នកបើកយន្តហោះ ពីរនាក់ទៀតដែលបានបាត់ខ្លួន ក្នុងនោះមានម្នាក់ជាជនជាតិហ្វីលីពីន និងម្នាក់ទៀតជាជនជាតិនេប៉ាល់៕



ដោយ៖ វណ្ណៈប្រភព៖ channelnewsasia