ព័ត៌មានអន្តរជាតិ ៖ ជាការពិត ករណីឧបទ្ទេវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរ ណ៍ Asaina កាលពីថ្ងៃសៅរ៍កន្លងទៅ នៅឯអាកាសយានដា្ឋនអន្តរជាតិ San Francisco ពិត ជាបានធ្វើអោយពិភពលោក មានការភ្ញាកផ្អើលជាខ្លាំង បន្ទាប់ពីបានសម្លាប់យុវតីស្រីដែល ជាសិស្សសាលាឆ្នើមចិន ២ រូប ស្លាប់បាត់បង់ជីវិត ខណៈពេលដែលពួកគេបានអង្គុយនៅ ផ្នែកខាងក្រោយ។

យ៉ាងណាមិញ នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះមួយនេះ មិនត្រឹមតែបានធ្វើអោយមនុស្ស ស្លាប់បាត់បង់ ជីវិតនោះទេ តែក៏បានបណ្តាល អោយក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរដល់ទៅ ១៨០ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាលផងដែរ ។ ដោយឡែកមកទល់នឹងវេលាព្រឹកថ្ងៃសៅរ៍នេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីបណ្តាគេហទំព័រសារព័ត៌មានបរទេសមួយចំនួន បានអោយដឹងថា មានជនរងគ្រោះម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ក្រោយជួបឧបទ្ទេវហេតុមួយនេះ ស្របពេលដែលគេគឺជាបុគ្គលទី ៣ ហើយ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះទី ៣ ដែលបានស្លាប់បាត់បង់ជីវិតរូបនេះ ក៏ជាពលរដ្ឋចិនផងដែរនោះគឺ ក្មេងស្រីជនជាតិចិន (She was reportedly a young Chine-se girl) ខណៈពេលដែលរបាយការណ៍បានអះអាងថា គេបានស្លាប់នៅឯមន្ទីរពេទ្យ San Francisco hospital ជាទីកន្លែង គេសម្រាកព្យាបាលរបួស៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ buzzfeed