ភាពល្បីល្បាញរបស់ iPhone បានចាប់ផ្តើមសាយភាយទៅដល់​ ប្រទេស ជប៉ុន នៅពេលដែលមានមនុស្សដំបូងគេ បានមកតម្រង់ជួរ ១០ ថ្ងៃមុន ដើម្បីរង់ចាំទិញ iPhone ថ្មីរបស់ Apple ដែលនឹងដាក់លក់នៅ ជប៉ុន នៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះ។

អ្នកជំនួញវ័យ ៤៤ឆ្នាំ ជនជាតិជប៉ុនម្នាក់ បានចាប់ផ្តើមមកតម្រង់ជួរ នៅពីខាងក្រៅហាង Apple Store នៅស្រុក Ginza, Tokyo ប្រទេសជប៉ុន តាំងពីថ្ងៃទី១០ ខែកញ្ញា គឺប៉ុន្មានម៉ោង មុនពេលApple បង្ហាញខ្លួនជាផ្លូវការនូវ iPhone ថ្មីនៅសហរដ្ឋ អាមេរិច។

“ខ្ញុំពិតជារីករាយណាស់ ពេលដែលខ្លួន គឺជាមនុស្សដំបូងគេ ដែលបានមកតម្រង់ជួរ ចាំទិញ iPhone”, Tetsuya Tamura បានចែករំលែនៅលើ AFP ពេលដែលលោកទើបតែអង្គុយនៅលើកៅអី ហើយបង្ហោះនូវអក្សរ tweet នៅលើ iPhone 4 របស់ខ្លួន។ ក្រោយពីព័ត៌មាននេះ ត្រូវបានបង្ហោះឡើង ចំនួនអ្នក Follow Tamura នៅលើ Twitter បានកើនឡើង ១ពាន់ នាក់។

/

“ខ្ញុំបានលះបង់ នូវច្បាប់ឈប់សំរាកប្រចាំឆ្នាំរបស់ខ្លួន ដើម្បីមកតម្រង់ជួរនៅទីនេះ ប៉ុន្តែបើសិនជាខ្ញុំគឺជាមនុស្សដំបូងគេ ដែលបានកាន់ iPhone ថ្មី នៅក្នុងដៃ ខ្ញុំមានអារម្មណ៍ថា ពិតជាសក្តិសមណាស់”៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក

- បន្ទាប់ពី iPhone 5S, 5C បង្ហាញខ្លួនហើយ តំលៃភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ១,៧%

- iPhone 5 ត្រូវបានឈប់ធ្វើការផលិតថ្មីទៀត, iPhone 4S មានតំលៃ 0 $ ពេលទិញមានកុងត្រា

- ទស្សនាវីដេអូឡើងវិញទាំងស្រុង នៃព្រឹត្តិការណ៍បង្ហាញខ្លួន iPhone 5S / iPhone 5C

- ទើបតែបង្ហាញខ្លួន iPhone ថ្មីរបស់ Apple ត្រូវបាន Microsoft និង Nokia រិះគន់សើចចំអក

- iOS 7 នឹងដាក់បង្ហាញ ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលាប្រភព៖ Vreview