ព័ត៌មានអន្តរជាតិ ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិន ដែលជាអ្នកទេសចរ ឈ្មោះ Fu Zhuli ត្រូវបានរកអោយឃើញថា ពិតជាភាពស្មោះត្រង់ហួសខណៈពេលដែលប្រគល់កាបូបពេជ្រ ដែលមានទម្ងន់ដល់ទៅ ៣ គ.ក មានតម្លៃប្រមាណជាង ៤០លានដុល្លារទៅអោយម្ចាស់ដើមវិញ បន្ទាប់ពីរើសវាបាន។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ អាចកើតឡើងទៅបាន ខណៈពេលដែលលោកស្រីFu Zhuli បានទៅចូលរួមពិពណ៌គ្រឿងអលង្ការនៅក្នុងទីក្រុងហុងកុង ហើយមានពេលមួយនោះ លោកស្រី ក៏បានសម្រាក ដោយសម្ងំទទួលការ៉េមនៅឯហាងមួយកន្លែង។ ស្របពេលដែលកំពុងតែសម្រាកអង្គុយក្នុងការទទួលទានការ៉េមនោះ គាត់ក៏បានរកឃើញថា មានកាបូបខ្មៅមួយ ត្រូវបានក្រុមបុរសពីររូបភ្លេចនៅកន្លែងដាក់ជើង ខាងក្រោមតុ។

ភ្លាមៗនោះ លោកស្រីក៏បានស្ទុះទៅមើល នឹងរកឃើញថា មានពេជ្រជាច្រើននៅក្នុងនោះកាលដែលបានរកឃើញកាបូបពេជ្រ ដែលមានតម្លៃដល់ទៅច្រើនមហាសាលមួយនេះ ពិតជាមិនសូវមានភាពភ្ញាក់ផ្អើលនោះទេ តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺ លោកស្រីរូបនេះបានអង្គុយចាំនៅកន្លែងរើសបានកាបូបពេជ្រមួយនេះ រហូតដល់ទៅ ២ ម៉ោងទម្រាំតែម្ចាស់របស់វា វិលត្រលប់មកយកវិញ។
បន្ទាប់ពីមានការនិយាយប្រាប់ ទៅកាន់មិត្តភក្តិរបស់លោកស្រី ពួកគេបាននាំគ្នាស្តីបន្ទោសអោយគាត់ ហេតុដូចម្តេចបានជាមិនរក្សាទុកវា យ៉ាងដូច្នេះ ។ លោកស្រី Fu Zhuli ក៏បានឆ្លើយតបទៅវិញផងដែរថា គាត់មិនដែលមានគោលគំនិតក្នុងការរក្សាទុកវានោះទេ បន្ទាប់ពីមានការទូន្មាន ពីសំណាក់ស្វាមីរបស់លោកស្រី ដែលមានអាជីពជាមន្រ្តីប៉ូលីសថា អូនគួរណា យករបស់ដែលរើសបានទៅប្រគល់ជូនប៉ូលីស ឬក៏ម្ចាស់ដើមវិញ ទើបជាការប្រសើរ៕
ដោយ ៖ មង្គលប្រភព ៖ អាស៊ីវ័ន