ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីនេះថា រដ្ឋាភិបាលឥណ្ឌាបានចេញនូវពាក្យស្លោកមួយថា គ្នានបន្គន់អនាម័យ គឺដូចគ្នានកូនក្រមុំក្នុងផ្ទះអញ្ចឹង (no toilet, no bride) ។ តើពាក្យនេះ មានអត្ថន័យយ៉ាងណា?

លោក Jairam Ramesh
ស្របពេលដែល ប្រជាជននៃប្រទេសនេះ ចេះតែកើនឡើងឥតឈប់ឈ រដ្ឋាភិបាលកាន់តែព្រួយបារម្មណ៍ទៅៗ ជាមួយសុខភាពប្រជាពលរដ្ឋ ដែលងអាចបង្ករពីភាពកង្វះអនាម័យជាពិសេស គឺការខ្វះខាតបង្គន់អនាម័យតែម្ដង។

តាមការធ្វើជំរឿននាឆ្នាំ ២០១១ បានបង្ហាញថា មានគ្រួសារតែ៥០ ភាគរយប៉ុណ្ណោះ ដែលមានបង្គន់អនាម័យខ្លួនគេផ្ទាល់។ ចំនួន ១១ភាគរយតាមបង្គន់ ឬលូផ្សេងៗ ខណៈដែលចំនួន ភាគរយផ្សែងទៀតត្រូវតាមវាល តាមកាល (Open-air toilet) ។
ជាមួយការរិះគន់ថា ប្រទេសឥណ្ឌាកាន់សាសនាហិណ្ឌូ ដូច្នេះមានតែចេតិយ៍បុរាណច្រើនជាងបង្គន់អនាម័យ របស់ប្រជាជនទៅទៀត។ ដោយឃើញការរិះគន់ធ្ងន់ៗបែបនេះ ទើបលោក Jaram Ramesh រដ្ឋមន្រីក្រសួងអភិវឌ្ឍន៍ជនបទបានចេញនូវពាក្យស្លោកនេះ ដើម្បីជាការដាស់អារម្មណ៍ប្រជាពលរដ្ឋអោយចូលរូមសាងសង់បង្គន់អនាម័យទាំងអស់គ្នា៕
ដោយ៖ នារីប្រភព៖ dailymail