Facebook បានបង្ហាញប័ណ្ណភាគហ៊ុន IPO ដែលបានចាប់ផ្តើមលក់កាលពីថ្ងៃសុក្រសប្តាហ៏មុននៅលើNASDAQ ជាមួយនឹងគោលបំណងទទួលប្រាក់ចំណូល17ពាន់លានដុល្លារ ក្នុងតំលៃ42,05 USD/ភាគហ៊ុន។
ប៉ុន្តែមិនយូរប៉ុន្មាន បណ្តាញសង្គមធំជាងគេបំផុតលើពិភពលោកនេះបានទទួលព័ត៌មានមិនសប្បាយចិត្តមួយ នោះគឺFacebook ត្រូវបានប្តឹងនៅCalifornia ពីការរំលោភបំពានរបស់ខ្លួន និងត្រូវប្រឈមមុខជាមួយថ្លៃសំណងជាទឹកប្រាក់15ពាន់លានដុល្លារ។ នេះបើតាមការអះអាងរបស់Bloomberg។
សំនុំឯកសារនៃពាក្យបណ្តឹងត្រូវបានបញ្ជូនដល់តុលាការ ដែលសរុបមាន21ករណីបានប្តឹងFacebookពីការរំលោភបំពានទៅលើអ្នកប្រើប្រាស់។ ជាក់ស្តែង អ្នកប្រើប្រាស់មួយចំនួននៅអាមេរិចដែលបានចុះឈ្មោះAccount Facebook ពីខែ5/2010 ដល់ខែ9/2011 បាននិយាយថាក្រុមហ៊ុនរបស់Mark Zuckerbergបានតាមដានសកម្មភាពរបស់ពួកគេយ៉ាងស្ងាត់ៗនៅលើFacebook សូម្បីពេលLog outពី Account។ គោលបំណងនៃពាក្យបណ្តឹងនេះមិនមែនគ្រាន់តែទាមទារថ្លៃសំណងទេ វាក៏ជាឧទាហរណ៏មួយពីការរំលោភបំពានជាលក្ខណៈឯកជនក្នុងពិភពលោកពិតយើងនេះ ហើយការប៉ះទង្គិចដ៏ស៊ីជម្រៅនេះ វាអាចមានទាំងផ្នែកច្បាប់និងជំនួញ។នេះបើតាមការអះអាងរបស់លោកDavid Straiteអ្នកតំណាងផ្នែកច្បាប់របស់អ្នកប្រើប្រាស់មួយចំនួនដែលមានឈ្មោះក្នុងពាក្យបណ្តឺងនោះ។ អ្នកនាំពាក្យរបស់Facebook បានឆ្លើយតបទៅBloomberg ដោយemail ថាពាក្យបណ្តឹងនោះគ្មានតំលៃឡើយ ហើយFacebookនឹងប្តឹងទៅឧទ្ធណ៍៕
ដោយ៖ nanoប្រភព៖ tte