កាលពីថ្ងៃសៅរ៍កន្លងមកនេះតារាចម្រៀងមនោសញ្ចេតនា Bruno Mars ដែលនរណាៗក៏ស្គាល់ដែរនោះបានចេញផ្សាយបទចម្រៀងថ្មីរបស់គេដែលមានចំណងជើងថា Young Girls ក្នុងកម្មវិធី TheSaturday Night Live។
Bruno Mars ត្រូវបានគេស្គាល់ថាជាវ័យក្មេងតែជើងចាស់មួយរូបដែលបានចេញបទចម្រៀងបែបមនោសញ្ចេតនាច្រើនមកហើយ ដែលក្នុងនោះលោកបានទទួលការគាំទ្រជាខ្លាំងជាមួយការផ្លាស់រស់ជាតិពីច្រៀងបទចម្រៀងមនោសញ្ចេតនា មកជាបទចម្រៀងបែបសប្បាយៗគឺបទ The LazySong ដែលបទនេះបាននាំប្រជាប្រិយភាពមកដល់លោកជាខ្លាំង។ប៉ុន្តែ Bruno Mars មិនចោលទឹកដមសម្លេងរបស់គេដែលអាចច្រៀងបទមនោសញ្ចេតនាបានពិរោះនោះទេ យើងទៅស្ដាប់បទថ្មីបន្តិចទៅមើល៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator