បង្ហាញខ្លួនក្នុងពេលដែលមានមនុស្សជាច្រើនដែលប្រើប្រាស់ iOS 6 កំពុងរង់ចាំយ៉ាងអន្ទះសារ, evasi0n បានប្រែក្លាយជាកម្មវិធី jailbreak ត្រូវបានប្រើច្រើនជាងគេបំផុតតាំងពីដើមរហូតដល់ពេលបច្ចុប្បន្ននេះ។ មិនទាន់ទាំងបានរយះពេលមួយខែពេលលេញផង បើគិតចាប់ពីថ្ងៃបង្ហាញខ្លួន បច្ចុប្បន្នមានឧបករណ៍ 14 លានគ្រឿងហើយ ដែលកំពុងប្រើ iOS 6.x ត្រូវបាន jailbreak តាមរយះកម្មវិធីនេះ។

Apple បានបញ្ចេញឲ្យប្រើប្រាស់ iOS 6 កាលពីខែកញ្ញា ឆ្នាំមុន ហើយចាប់ពីពេលនោះមកមនុស្សជាច្រើនបានរង់ចាំកម្មវិធី jailbreak សំរាប់ប្រព័ន្ធប្រតិបត្តិការ Version ថ្មីនេះ។ អ្នកប្រើប្រាស់ត្រូវរង់ចាំដល់ 3 ទៅ 4 ខែ ដែលក្នុងពេលពួកគេបានបាត់បង់ជំនឿចិត្តជាបណ្តើរៗទៅលើកម្មវីធីដែលអាច jailbreak ស្រាប់តែក្រុមអភិវឌ្ឍន៍ evad3rs បានបញ្ចេញ evasi0n ដែលអាច jailbreak iOS 6 បានជាស្ថាពរ។
ក្នុងពេលខាងមុខមិនយូរប៉ុន្មាន Apple នឹងបញ្ចេញ Version iOS 6.1.3 ដែល Version Updateនេះ មិនអាចប្រើបានជាមួយ jailbreak បច្ចុប្បន្នឡើយ។ តើក្រុម hacker នេះនឹងបន្តស្រាវ់ជ្រាវរកកម្មវិធីដើម្បី jailbreak iOS ថ្មីទៀត ឬយ៉ាងណា? យើងរង់ចាំមើលទាំងអស់គ្នា !

ដោយ៖ សិលាប្រភព៖ TTE