នៅពេលមនុស្សម្នាក់ដែលចូលចិត្តលេងហ្គេមដល់កម្រិតកំពូល គេនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរកហ្គេមដែលខ្លួនចូលចិត្តនោះអោយបាន សូម្បីតែច្រៀងអង្វរដើម្បីសូមអោយគេផ្ដល់ហ្គេមនោះដល់ខ្លួនក៏គេអាចធ្វើបាន។

ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឮឈ្មោះហ្គេមមួយដែលភាគច្រើនបុរសៗចូលចិត្តលេងនោះគឺ Dota(ដូតា)។ វាជាផែនទី ឬ ប្រភេទ ហ្គេម មួយដែលលេងនៅលើ Warcraft III ដែលត្រូវបានផលិតក្នុងឆ្នាំ 2005។ បច្ចុប្បន្ន Dota 2 បានចេញអោយប្រើសាកល្បងនៅលើ Steam ប៉ុន្ដែដើម្បីអាចលេង Dota 2 បាន អ្នកត្រូវតែមានលេខកូដសំងាត់ដែលអាចរកបានពីការឈ្នះក្នុងការប្រកួតនានាលើ Internet។ ដោយសារតែពិបាកយកឈ្នះ បុរសម្នាក់ដែលចូលចិត្ត Dota បាននិពន្ធចម្រៀង និងច្រៀងអមជាមួយចង្វាក់ខ្សែរហ្គីតាដើម្បីអំពាវនាវសូមអោយអ្នកដែលមាន Dota 2 Beta Key ផ្ញើរវាមកអោយខ្លួន។ អត្ថន័យនៃចំរៀងនេះ គឺជាការសន្យារបស់គាត់ក្នុងពេលលេង Dota៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Youtube