ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក យល់ថា ភពអង្គារ ធ្លាប់មានលក្ខណៈដូចទៅនឹងផែនដី ហើយការប៉ះទង្គិចរវាងផែនដី និងអាចម៍ផ្កាយដែលធ្លាក់ចេញពីភពអង្គារ បាននាំមកនូវជីវិតដល់ភពផែនដី។

/ភពអង្គារ( រូប ៖ ESA)

អង្គារគឺជាភពមួយដែលនៅជិតផែនដីបំផុត មុននេះវាមិនត្រឹមតែមានលក្ខណៈដូចផែនដីអំពីបរិយាកាស ទឹក និងកំដៅប៉ុណ្ណោះទេ តែវាក៏មានកត្ដាវត្ថុធាតុដទៃដែលអនុញ្ញាតឱ្យជីវិតរស់នៅនិងរីកចម្រើនបានស្រួល ដែលផែនដីមិនមាន។បច្ចុប្បន្ន ភពអង្គារគឺជាវាលខ្សាច់ដ៏ត្រជាក់ និងស្ងួត ប៉ុន្ដែកាលពី ៤ពាន់លានឆ្នាំមុន ភពមួយនេះធ្លាប់មានមហាសមុទ្រ និងសម្បូរដោយទឹក។លោក Carol Stoker អ្នកវិទ្យាសាស្ដ្រនៅមជ្ឈមណ្ឌលស្រាវ Ames របស់ NASA ក្នុងរដ្ឋ California អាមេរិក ថ្លែងនៅក្នុងសន្និសីទវិទ្យាសាស្ដ្រស្ដីអំពីភពព្រះអង្គារ កាលពីដើមខែសីហា ៖ “៣,៤ ដល់ ៤ពាន់លានឆ្នាំមុន គឺជាអំឡុងពេលដែលជីវិតនៅលើផែនដី ចាប់ផ្ដើមកើតមាន ហើយចំណែកភពអង្គារ ដែលមានលក្ខណៈដូចទៅនឹងផែនដីដែរនោះ ហេតុអ្វីមិនអាចមានជីវិត?”។ការអះអាងរបស់លោក​ Carol Stoker ទទួលបានការយល់ស្របពី Steven Benner ដែលជាអ្នកវិទ្យាសាស្ដ្រផ្នែកគីមីជីវវិទ្យា នៅ Gainesville នៃ​រដ្ឋ Floria ។ លោក Steven Benner បង្ហាញការប្រកាសមួយដែលមានឈ្មោះថា molybdenum ។

/

ផែន​ដី និង​ភព​ព្រះ​អង្គារ

ទំព័រ​ Discovery បាន​ដកស្រង់សំដីរបស់លោក Steven Benner ឱ្យដឹងថា ៖ “នេះគឺជាអុកស៊ីតកម្មមួយប្រភេទដ៏សំខាន់ សម្រាប់ការរីកចម្រើននៃជីវិត ប៉ុន្ដែបញ្ហាត្រង់ថា កាលពី ៣ពាន់លានឆ្នាំមុន ផែនដីមិនទាន់មានអុកស៊ីហ្សែនគ្រប់គ្រាន់ដើម្បីបង្កើតបានជា molybdenum។ ប្រហែលជា ការប៉ះទង្គិចរវាងផែនដី ជាមួយនិងអាចផ្កាយពីភពអង្គារ បាននាំមកនូវជីវិតដល់ភពផែនដីរបស់យើង”។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

មនុស្សភពក្រៅ និងការយល់ឃើញរបស់អ្នកវិទ្យាសាស្ដ្រ

មេជីវិត​របស់​បុរស មាន​ការ​ប្រព្រឹត្ត​ទៅ យ៉ាង​ដូច​ម្ដេច​?

រស់បានប៉ុន្មានថ្ងៃ បើ​មិនហូបអ្វី​សោះ​?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Discovery