ព័ត៌មានអន្តរជាតិ ៖ ​ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច បានបញ្ជាក់អោយដឹងថាប្រទេសជប៉ុនឯណោះវិញ  បានចេញសេចក្តីថ្លែងការណ៍    អំឡុងថ្ងៃអង្គារនេះថា  នាវាចិន ៨គ្រឿង បានបើកចូលប្រជុំកោះដែនជម្លោះ នាសមុទ្រចិនខាងត្បូង។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាប្រជុំកោះមួយនេះ      ត្រូវបានប្រទេសទាំងពីរអះអាងថា ស្ថិតនៅក្នុងដែនអធិបតេយ្យភាព​  រៀងៗខ្លួនខណៈពេលដែលចិន បានហៅប្រជុំកោះនេះថា Diaoyu និងជប៉ុនបានហៅថា Senkaku ។

width=451

គួររំឭកផងដែរថា កាលពីឆ្នាំកន្លងទៅ   ភាពតានតឹងទាក់ទិននឹងប្រជុំកោះមួយនេះ មានភាពក្តៅគគុក  ស្របពេលដែលប្រទេសទាំងពីរ  បានបញ្ចេញសាច់ដុំដាច់គ្នា  ដោយបញ្ជាក់យ៉ាងច្បាស់ថា​ ប្រជុំកោះនោះស្ថិតក្នុងដែនអធិបតេយ្យភាពប្រទេសរៀងៗខ្លួន។

width=448

គួរបញ្ជាក់ផងដែរថា កាលពីអំឡុងខែកញ្ញា ឆ្នាំកន្លងទៅ  រដ្ឋាភិបាលប្រទេសជប៉ុន  បានទិញកោះមួយចំនួន   ពីកម្មសិទ្ធឯកជន  ដែលជាហេតុធ្វើអោយអាជ្ញាធរចិន  ក៏ដូចជា  ក្រុមប្រជាពលរដ្ឋចិនមួយចំនួន  មានការខឹងសម្បារជាខ្លាំង  រហូតដល់មានការធ្វើបាតុកម្ម ប្រឆាំងនឹងប្រទេសជប៉ុន នៅតាមបណ្តាក្រុងធំៗរបស់ប្រទេសចិន ថែមទៀតផង៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN