កុលាបគឺជាឈ្មោះផ្កាម្យ៉ាងដ៏ស្រស់ស្អាត ដែលប្រជាជនភាគច្រើន  និយមពេញយកមកប្រើប្រាស់សំរាប់លំអ នៅក្នុងគេហដ្ឋាន ឬ ដំាលំអក្នុងសួនច្បារ។ ម្យ៉ាងទៀត ផ្កាកុលាប  គេប្រើជាអំណោយសំរាប់ជូនមនុស្សជាទីស្រលាញ់ នៅថ្ងៃពិសេស។ ជាពិសេស  ផ្កាកុលាបជាឱសថធម្មជាតិ  ដ៏ស័ក្តសិទ្ធិក្នុងថែរក្សាស្បែក សក់ និងមានអត្ថប្រយោជន៍ជាច្រើនទៀត ចំពោះសុខភាពភ្នែក និងធ្មេញ។

width=500

១/ ថែរក្សាស្បែក៖ ទីកផ្កាកុលាប ជាឱសថធម្មជាតិម្យ៉ាង  ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសម្រស់ស្បែកបុរស និង ស្រ្តី ឱ្យស្រស់ស្អាត ភ្លឺរលោង ជួយសម្អាតស្បែក និងការពារពីការឆ្លងមេរោគផ្សេងៗ ជាពិសេស គេប្រើវាធ្វើជាក្រែមលាបស្បែក កម្ចាត់ភាពកខ្វក់និងសារធាតុប្រេងចេញពីស្បែក។ មួយវិញទៀត គេប្រើវាជាឱសថសំរាប់ព្យាបាលរបួសនិងការរលាកដោយកំដៅថ្ងៃ ជួយឱ្យឈាមរត់បានស្រួល។

២/​ ថែរក្សាសក់៖ ទឹកផ្កាកុលាប មានតួនាទី  ធ្វើអោយប្រសើរឡើង នូវឈាមរត់បានល្អ និង ជួយឱ្យសក់ដុះបានលឿន។ វាអាចត្រូវបានប្រើ ធ្វើជាទឹកសាប៊ូកក់សក់ ឱ្យសក់ទន់ និង ជួយឱ្យសក់ដុះឡើងវិញបានឆាប់រហ័ស និង ជួយឱ្យសក់រឹងមំា មានសុខភាពល្អ។

៣/ ថែរក្សាភ្នែក៖ ទឹកផ្កាកុលាប មានផ្ទុកទៅដោយសារធាតុជាច្រើនទៀត ដែលអាចជួយឱ្យភ្នែករបស់អ្នក មិនឆាប់នឿយហត់ និង អស់កម្លាំង។ ជាពិសេស សំរាប់អ្នកដែលចំណាយពេលវេលាជាច្រើនម៉ោង នៅមុខម៉ាស៊ីនកុំព្យួទ័រ ដោយគ្រាន់តែបន្តក់  ទឹកផ្កាកុលាប  ចូលក្នុងភ្នែក  វានឹងជួយឱ្យភ្នែករបស់អ្នក មានសុខភាពល្អ។

៤/ ថែរក្សាសុខភាពមាត់ធ្មេញ៖ ទឹកផ្កាកុលាបក៏ត្រូវបានគេប្រើធ្វើជាទឹកខ្ពលមាត់ជួយព្យាបាលការរលាកអញ្ចាញធ្មេញ ជំងឺឈឺធ្មេញដោយការញុំាស្ករកៅស៊ូ។ ជាពិសេស វាមានប្រសិទ្ធិភាពក្នុងការជួយកម្ចាត់ក្លិនមាត់ស្អុយ និង ធ្វើឱ្យខ្យល់ដកដង្ហើមមានក្លិនក្រអូប ស្រស់ថ្លា៕

ដោយ៖ វណ្ណៈប្រភព៖ medindia