បច្ចុប្បន្ន Poster បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយដំណឺងឲ្យបណ្តាពិធីសំខាន់ផ្សេងៗក្នុងសង្គម។ Poster មួយដែលត្រូវបានរចនាម៉ូដយ៉ាងល្អឯក វាមិនគ្រាន់តែជាការផ្សព្វផ្សាយដំណឹងទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នត់គំនិតមនុស្សធ្វើឲ្យមានការផ្លាស់ប្តូរសកម្មភាពរបស់សាធារណជនទូទៅ។
រួមជាមួយរូបភាព Poster មួយចំនួនខាងក្រោមនេះ ទស្សនានូវការប្រារព្ធបែបអន្តរជាតិដូចជាWWF, UNICEF...ដោយការប្រើ Poster ដើម្បីផ្ញើសារដល់ប្រជាជនទូទាំងពិភពលោកទាំងអស់គ្នាណា !
នេះគឺជា Poster ដែលបានធ្វើឡើងដោយ WWF ក្នុងការផ្ញើសារដល់មនុស្សគ្រប់គ្នាពីការប្រឆាំងនឹងការបំផ្លាញព្រៃឈើ ដោយចាប់ផ្តើមពីអក្សរដំបូង(森 - ព្រៃឈើ) រហូតដល់តួចុងក្រោយគឺឈើឆ្កាង ដែលមានន័យថា សេចក្តីស្លាប់
នេះជា Poster ដែលធ្វើឡើងដោយ UNICEF ក្នុងគោលបំណងជួយសង្គ្រោះក្មេងអនាថា
ជារៀងរាល់ថ្ងៃពិភពលោកបានបាត់បង់អស់ ២០,០០០ ហិចតាទំហំព្រៃឈើ។ ដូច្នេះត្រូវចូលរួមជួយសង្គ្រោះសួតពណ៌បៃតងរបស់យើងទាំងអស់គ្នា មុនពេលអ្វីៗត្រូវយឺតពេល
ក្នុងរយះពេលមួយសតវត្សន៍នេះ ប្រភេទសត្វខ្លាត្រូវបានបាត់បង់អស់ជាង ៩៥% នៃចំនួនទូទាំងពិភពលោក ក្នុងនោះមាន ៣ប្រភេទត្រូវបានដាច់ពូជទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សកាន់តែពិបាកមើលឃើញពួកវា
បំរែបំរួលអាកាសធាតុកំពុងតែប្លន់យកនូវបរិស្ថានរស់នៅរបស់សត្វទាំងពួង។ យើងទាំងអស់គ្នាអាចចូលរួមការពារពួកគេ ដោយសកម្មភាពងាយៗ ដោយគ្រាន់តែបិទនូវបណ្តាឧបករណ៍អគ្គីសនីដែលមិនចាំបាច់ កាត់បន្ថយការប្រើប្រាស់បរិមាណថាមពលអគ្គីសនីឲ្យនៅសល់តិចបំផុតតាមដែលអាចធ្វើទៅបាន
ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុទាំងអស់គ្នា មុនពេលវាធ្វើឲ្យផ្លាស់ប្តូរខ្លួនរបស់អ្នក
កុំភ្លេចពាក់ខ្សែក្រវាត់សុវត្ថិភាព ព្រោះគ្រាន់តែការ click តែមួយដងប៉ុណ្ណោះអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន
ពាក្យស្លោករបស់ Rodney - New Zealand ពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីអ្នករាល់គ្នារស់នៅជាមួយគ្នាបានយូរអង្វែង
តាមឯកសាររបស់ Injury Prevention បានឲ្យដឹងថា ក្នុងរយះពេល ៥ឆ្នាំនេះចំនួនគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីអ្នកដំណើរពាក់កាសស្តាប់ចម្រៀង បានកើនឡើងបីដង ក្នុងនោះ ៧០%នៃជនរងគ្រោះត្រូវបាត់បង់ជីវិតដែលភាគច្រើនជាយុវវ័យ។
ចូរគ្រប់គ្រងយានយន្តរបស់អ្នកដោយការទទួលខុសត្រូវខ្ពស់ ពេលអ្នកពាក់កាសនៅត្រចៀក
ចូលរួមជួយមនុស្សចាស់, លេងជាមួយក្មេងៗ, គិតគូរឲ្យបានល្អិតល្អន់, សើចញញឹមឲ្យបានច្រើន...គឺជាបណ្តាជំហានខ្លីៗដែលអាចនាំយើងទៅរកត្រើយសុភមង្គល
ដោយ៖ សិលាប្រភព៖ k14