តារាម៉ូដែលរថយន្ត ស្រស់ស្អាតម្នាក់ បានជួបនូវហេតុការណ៍មួយ ដែលនឹកស្មានមិនដល់ ថាវាអាចកើតមានឡើងចំពោះរូបនាង ដែលធ្វើឲ្យនាងពិតជាមានអារម្មណ៍យំក៏ចេញ សើចក៏មិនរួច ខ្មាសគេពេញពិធី ដោយសារតែត្រូវបុរសម្នាក់ ដែលជាទស្សនិកជន លួចលបមកថើបកំប៉េះគូទនាងពីក្រោយ។
ហេតុការណ៍ដែលមិនគួរឲ្យជឿ ហើយក៏គួរឲ្យអស់សំណើចផងដែរនេះ បានកើតឡើងនៅក្នុងកម្មវិធីបង្ហាញរថយន្តថ្មីៗមួយ ដែលមានជួលតារាម៉ូដែលបង្ហាញម៉ូតស្អាតៗ មកធ្វើការបង្ហាញបង្អួតរាង ដើម្បីទាក់ទាញអ្នកទស្សនា ឲ្យចាប់អារម្មណ៍លើផលិតផលរបស់ខ្លួន។
នារីម៉ូដែលម្នាក់ ក្នុងឈុតសម្លៀកបំពាក់សិចស៊ី ចេញទាំងសាច់កំប៉េះគូទផងនោះ បានបញ្ចេញសមត្ថភាពរបស់ខ្លួនអស់ពីចិត្ត ដោយលេងស្ទីលអែនអនគូទ ជាមួយនឹងរាងដ៏ល្វើតល្វន់ ពីមុខរថយន្តក្នុងគោលបំណង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន មកលើរថយន្ត ដែលម្ចាស់ស្ពន់ស័រ បានជួលនាង។

រូបថតចេញពីវីដេអូឃ្លីប
ពិតណាស់រូបរាងដ៏សិចស៊ី ជាមួយកាយវិការ អែនអន ទយគូទរបស់នាង ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ដល់ទស្សនិកជនដែលចូលរួមទស្សនាផ្ទាល់នោះមែន ប៉ុន្តែមិនបានចាប់អារម្មណ៍ទៅលើរថយន្តទេ បែរជាមកចាប់អារម្មណ៍ សាច់កំប៉ះគូទរបស់នាងទៅវិញ ពោលគឺមានបុរសម្នាក់បានរត់មកលុតជង្គង់ពីក្រោយ អោនថើបកំប៉េះគូទរបស់នាង ដែលធ្វើឲ្យតារាម៉ូដែលម្នាក់នោះ មានការខឹងសម្បារ រត់ដេញវាយជនបង្កផងដែរ។
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ គួរឲ្យអស់សំណើចនេះ ខាងក្រោមទាំងអស់គ្នា៖
តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!
ដោយ៖ សិលាវីដេអូ៖ youtube