លោក Stephen Shen រដ្ឋមន្រ្តីក្រសួងការពារបរិស្ថានរបស់តៃវ៉ាន់ (EPA) បានចូលរួមក្នុងកម្មវិធីពិភាក្សាជជែកវែកញ៉ែកមួយក្រោមប្រធានបទស្ដារបរិស្ថានអោយល្អឡើងវិញហើយលោកបានលើកឡើងថាមនុស្សប្រុសគួរណាតែនោមអង្គុយវិញល្អជាង។
ការលើកឡើងបែបនេះបាននាំអោយមានការជជែកគ្នាពេញ Internet ហើយចំពោះរដ្ឋាភិបាលតៃវ៉ាន់កំពុងតែរៀបចំការផ្សព្វផ្សាយអោយបុរសទម្លាប់នោមអង្គុយផងដែរ ដែលគំនិតនេះត្រូវបាននារីៗ ជាច្រើនគាំទ្រ តែបុរសមួយចំនួននិយាយថាវាដូចជាបាត់បង់ភាពជាបុរសពេក។ប៉ុន្តែខាង EPA គេបានប្រាប់ថាមិនមែនមានតែយើងទេដែលធ្វើបែបនេះ ហើយនេះគ្រាន់ជាការស្នើរសុំមិនមែនជាច្បាប់ចាប់បង្ខំនោះទេ នៅជប៉ុនបុរសជាង ៣០% ជាអ្នកនោមអង្គុយ ហើយនៅប្រទេស ស៊ុយអែត ក៏មានបុរសភាគច្រើនប្រកាន់ទម្លាប់នោមអង្គុយនេះដែរ។បើតាមការអង្កេតបានអោយដឹងថាបង្គន់សាធារណៈនៅតៃប៉ិក ចំនួនជាង ១ សែនកន្លែងត្រូវបានEPA ធ្វើការអង្កេតឃើញថា មានក្លិនមិនល្អ និងមិនមានអនាម័យទាល់តែសោះ ព្រោះតែទឹកនោមមនុស្សប្រុសដែលនោមឈរសាចពេញទី។ ចំពោះអ្នកដែលអំពាវនាវអោយមានការនោមអង្គុយនេះគាត់ក៏បានប្រាប់ផងដែរថាគាត់ ក៏នោមអង្គុយដូចមាត់គាត់សុំអោយគេធ្វើដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ BBC