ព័ត៌មានរូបភាព ៖ ជាការពិត កាលដែលនិយាយពីរោងកុន វាគឺជាទីកន្លែងមួយ ដែលអ្នករាល់គ្នា និយមចូលចិត្តទៅ ក៏ព្រោះតែមានភាពយន្តល្បីៗ ដាក់បញ្ជាំងបង្ហាញនៅទីនោះ។យ៉ាងណាមិញ បើយើងងាកក្រឡេកទៅមើល ក្រុមមនុស្សមួយចំនួនវិញ បែរជាបែកគំនិតធ្វើនូវរឿងប្លែកៗ ក៏ដូចជាឆ្គួតៗបំផុត នៅក្នុងនោះ ជំនួសអោយទៅមើលខ្សែភាពយន្តទៅវិញ។ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ក្រុមមនុស្សមួយចំនួនអាចធ្វើរឿងឆ្គួតៗអ្វីបានខ្លះ នៅក្នុងរោងកុន មានតែតាមដានទស្សនា បណ្តារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖
លោក Claude Lamar Harris និងនាង Angela Prater Veale ត្រូវបានចាប់ឃាត់ខ្លួននៅឯរោងកុន បន្ទាប់ពីបានរកឃើញថា ពួកគេសិចរួមគ្នា នៅលើកម្រាលឥដ្ឋ ។
Meg Frank និង Casey Gibson វ័យ ២១ ឆ្នាំដូចគ្នានោះ ត្រូវបានចាប់ឃាត់ខ្លួននៅឯរោងកុន Regal Cinemas theater រដ្ឋ Florida សហរដ្ឋអាមេរិក ព្រោះជម្លោះ កើតជាអំពើហឹង្សា ពីរឿងទិញម្ហូបអាហារ។
ប្តីប្រពន្ធមួយគូនេះ ត្រូវបានចាប់ឃាត់ខ្លួន នៅឯរោងកុនមួយកន្លែង ស្ថិតក្នុងរដ្ឋ Indianaសហរដ្ឋអាមេរិក បន្ទាប់ពីបានបន្លំចូលមើលកុន ដោយមិនបានទិញសំបុត្រ។
បុរសម្នាក់ ដែលមានឈ្មោះថា Timothy Ross ត្រូវបានចាប់ឃាត់ខ្លួន នៅឯរោងកុនមួយនារដ្ឋ New Mexico សហរដ្ឋអាមេរិក ក្រោយពីបានរកអោយឃើញថា គាត់បានសម្ងំនៅក្នុងបន្ទប់ទឹក ចាក់ heroin ចូលទៅក្នុងពងស្វាសរបស់គាត់។
ក្នុងវ័យ ៥៤ ឆ្នាំ លោក Darrell Reynolds ត្រូវបានចាប់ឃាត់ខ្លួន នៅឯរោងកុនរដ្ឋតិចសាស់ បន្ទាប់ពីកាយវិការដៃ ជាកាំភ្លើង៕
ប្រការគួរចងចាំ ៖ អំពើមិនគប្បី ត្រូវបានសង្គមស្អប់ខ្ពើម និងមិនទទួលស្គាល់ដូច្នេះ គួរណាជៀសវាងជាដាច់ខាត៕
ដោយ ៖ រិទ្ធីប្រភព ៖ online