ព័ត៌មានអន្តរជាតិ  ៖ រ ថយន្តទំនើប  Lamborghini  ត្រូវបានរកអោយឃើញថា បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បង្កជាអគ្គីភ័យ ផ្អើលអស់ក្រុមមនុស្សធ្វើដំណើរក្នុងក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happening ។

width=447

គួរបញ្ជាក់ផងដែរថា អគ្គីភ័យបង្កជាភាពភ្ញាក់ផ្អើល បន្ទាប់ពីមានផ្ទុះឆេះ  រថយន្តទំនើបម៉ាក Lamborghini ត្រូវបានកើតឡើងពេលកន្លងទៅ ពោលគឺនៅរសៀល ថ្ងៃអាទិត្យ តាមបណ្តោយផ្លូវក្នុងក្រុង នាខេត្ត Guangdong ប្រទេសចិន ។

លើសពីនេះទៅទៀត     បើយោងតាមសម្តីមន្រ្តីផ្លូវការចិន  បានបញ្ជាក់អោយដឹងថា រថយន្តទំនើបមួយគ្រឿងនេះ បានផ្ទុះឆេះចេញពីតួម៉ាស៊ីន ខណៈពេលដែលមានការប្រណាំង ស្របពេលដែលអ្នកបើកបរ ត្រូវបានរកអោយឃើញថា មិនទទួលរងរបួសនោះទេ ក៏ព្រោះតែគេចខ្លួនបានទាន់ពេលវេលា។

width=444

គួររំឭកផងដែរថា    ទម្រាំតែមានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីពន្លត់អគ្គីភ័យ  រថយន្តទំនើបមួយគ្រឿងនេះ បានឆេះម៉ត់បាត់ទៅហើយ តែទោះជាយ៉ាងណា មូលហេតុពិតនៃការផ្ទុះឆេះរថយន្តទំនើបមួយគ្រឿងនេះ  ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ ​Happening