យើងទាំងអស់គ្នា បានដឹងហើយថា កម្មវិធីរៀបអាពាហ៍ពិពាហ៍ គឺជាកម្មវិធីអធឹកអធម៌មួយសំរាប់គ្រួសារទាំងសងខាង ពោលគឺ ជាកម្មវិធីពិសេសសម្រាប់គូរស្វាមីភរិយាថ្មីថ្មោងតែម្តង ។
ដោយឡែក វីដេអូឃ្លីបខាងក្រោមនេះវិញ បែរជាធ្វើអោយកម្មវិធីរៀបអាពាហ៍ពិពាហ៍បានល្អក់កករមួយភ្លែតផងដែរ ស្របពេលដែលមានពេលខ្លះ កូនកំលោះ ឬកូនក្រមុំបានដួលសន្លប់ ឬក៏ងងុយគេងរហូតដល់ដួលសន្លប់ ខណៈពេលដែលលោកអាចារ្យអោយពរយូរពេក ហើយមានពេលខ្លះនោះ ក៏មានអ្នកចូលរួមដួសទ្រោបលើកូនក្រមុំកូនកំលោះផងដែរ ស្របពេលដែលពួកគេកំពុងតែបំពាក់ជញ្ជៀនអោយគ្នាទៅវិញទៅមកផងដែរ ។ ដូច្នេះ បើយោងតាមគេហទំព័រវីដេអូ Youtube ក៏បានចងក្រងនូវទិដ្ឋភាពដួលសន្លប់ ដែលមាននៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍កន្លងមក ។ ដើម្បីអោយជា្របកាន់តែច្បាស់ សូមចុចទស្សនានូវវីដេអូឃ្លីបខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ youtube