បង់ក្លាដេស៖ សភាបង់ក្លាដេស បានធ្វើការកែប្រែទៅលើច្បាប់មួយ ដែលអាចឱ្យរដ្ឋប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិត លើមេដឹកនាំគណបក្សអ៊ីសស្លាមមួយរូប បន្ទាប់ពី មានក្រុមអ្នកតវ៉ាជាច្រើន បានអំពាវនាវកុំឱ្យកាត់ទោសប្រហារជីវិត ចំពោះមេដឹកនាំមកពីគណបក្សនោះ។
ក្រុមអ្នកបាតុកររាប់ម៉ឺននាក់ ក្នុងទីក្រុង Dhaka បានអបអរសាទរយ៉ាងខ្លាំងចំពោះលោក Abdul Kader Mullah ជាមេដឹកនាំ គណបក្សអ៊ីស្លាម ដែលបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រទេស ជាមួយនឹងប្រទេសប៉ាគីស្ថានក្នុងឆ្នាំ១៩៧១។

ការប្រកាសច្បាប់ថ្មីនេះ បានប្រកាសមុនមួយថ្ងៃ បន្ទាប់ពី មានមនុស្សបីនាក់បានសម្លាប់ នៅក្នុងការប៉ះទង្គិច រវាងក្រុមប៉ូលិស និងក្រុមអ្នកគាំទ្រ លោក Abdul Kader Mullah ៕


ដោយ៖ វណ្ណៈប្រភព៖ BBC