តើអ្នកធ្លាប់មាន ឬកំពង់តែមានបញ្ហាឈឺជើង ចុករួយអត់កម្លាំង ដែរឬទេ? បញ្ហាឈឺជើងនេះ គឺបណ្តាលមកពី ការដើរច្រើនពេក ឈរយូរពេក ឬ បណ្តាលមកពីបញ្ហាផ្សេងៗ ជាច្រើនទៀតនៅពេលដែលអ្នកកំពង់តែប្រឈរមុខនឹងជំងឺឈឺចុករួយជើងបែបនេះ តើអ្នកមានវិធីណាដើម្បីព្យាបាលជំងឺនេះ ឱ្យបានជាសះស្បើយ ឬ ធូរស្រាលបានឆាប់ភ្លាមៗ ដែរឬទេ?
ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងប្រើនូវវិធីព្យាបាលងាយៗ មួយចំនួន ដូចខាងក្រោម ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការព្យាបាលជំងឺឈឺចុករួយជើង បានយ៉ាងឆាប់។

វិធីទី១៖ សូមយកជើងរបស់អ្នកដាក់ត្រាំក្នុងទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់ខ្លាំងល្មម រយៈពេល៣ ទៅ ៥នាទី ជាការស្រេច។
វិធីទី២៖ សូមដុំទឹកកក រុំជាមួយនឹងក្រណាត់ស្អាត បន្ទាប់មក ដាក់វាស្អំនៅលើជើងរបស់អ្នកកន្លែងដែលឈឺចុករួយនោះ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ Top 10 Home Remedies