ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិបារាំងម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីយកខោក្នុងធ្វើជាស្រោមមុខ   ដើម្បីជាបិទបាំង  ក្នុងការចេញយុទ្ធនាការប្លន់ធនាគារបស់ខ្លួន  នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន     spy  ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច។

លោក Daniel Anfray បានធ្វើការគំរាមគំហែង បុគ្គលិកធនាគារមួយកន្លែង នៅក្នុងតំបន់Normandy ប្រទេសបារាំង  ជាមួយនឹងកូនកាំបិទតូច  ស្របពេលដែលគាត់បានពាក់នូវខោក្នុងពីលើក្បាល ជំនួសអោយស្រោមមុខ ខណៈចេញប្រតិបត្តិការ។

width=427

យ៉ាងណាមិញ     ជាមួយនឹងការចាំអត្តសញ្ញាណបាន  ពីសំណាក់បុគ្គលិកធនាគារនោះលោក Daniel Anfray នាខណៈនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីមានការអន្តរាគមន៍ពីសំណាក់មន្រ្តីមានសមត្តកិច្ច។

ដោយឡែក មកទល់នឹងពេលនេះ បើតាមប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់អោយដឹងថា គាត់ត្រូវបានផ្តន្ទាទោសជាផ្លូវការហើយ   ពោលគឺ  កាត់ទោសអោយជាប់ពន្ធនាគារ ៨ ខែ៕

ដោយ ៖ រិទ្ធីប្រភព ៖ spy