អន្តរជាតិ ៖មនុស្ស ៧ នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តប៊ើសពីរគ្រឿងមកពីក្រុមហ៊ុនតែមួយ  ល្បងកម្លាំងប្រជល់គ្នា នៅខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី ១៧  កន្លងទៅនេះ នេះបើតាមការអោយដឹង  ពីទំព័រសារព័ត៌មានបរទេស Chinadaily ។

width=453

គួររំឭកផងដែរថា   រថយន្តប៊ើសទាំងពីរគ្រឿងនោះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Foxconn Technology Group។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ Dahe Daily បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ  បានកើតឡើងនាវេលាម៉ោង ៨ និង ៤០ នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសចិន) ស្របពេលដែល ៧នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតបានរងរបួស។

គួរបញ្ជាក់ផងដែរថា Foxconn  Technology  Group គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់កុំព្យូទ័រដ៏ធំបំផុតរបស់ពិភពលោកខណៈពេលដែលជាដៃគូផ្គត់ផ្គង់ដ៏សំខាន់បំផុតទៅអោយក្រុមហ៊ុន Apple ។ Foxconn មានបុគ្គលិករបស់ខ្លួនដល់ទៅ ១ លាននាក់ឯណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily