ក្រុងតេអ៊ីរ៉ង់៖ តាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានអោយដឹងថា កាលពីថ្ងៃអង្គារនេះ ប្រទេស អ៊ីរ៉ង់បានសាកបាញ់គ្រាប់ផ្លោងរបស់ខ្លួនពីតំបន់វាលខ្សាច់មួយ ដែលគ្រាប់មីស៊ីលនេះអាច ជាគ្រាប់គំរាមកំហែងដល់ប្រទេស អ៊ីស្រាអ៊ែលផងដែរ។
តាមប្រភពពត៌មានខាងលើបានអោយដឹងថា ប្រភេទគ្រាប់ផ្លោងមីស៊ីលដែលមានឈ្មោះថាShahab3 ត្រូវបានបាញ់ចេញពីតំបន់វាលខ្សាច់ Kavir កាលពីព្រឹកថ្ងៃ អង្គារនេះ ហើយគេនឹងគ្រោងបញ្ចប់ការបាញ់នេះនៅថ្ងៃ ពុធស្អែកនេះតែម្ដង។ គួររំលឹកផងដែរថា គ្រាប់ Shahab 3 នេះគឺអាចបាញ់បានចម្ងាយរហូតដល់ ២,០០០ គីឡូម៉ែត្រ (១,២០០ miles) ឯណ្ណោះ។ លើសពីនេះទៅទៀត ប្រទេសនេះក៏នៅមានប្រភេទ Shahab1, Shahab2 ទៀតផងដែរ។
តាមសេចក្ដីរាយការណ៍របស់ ISNA ភ្នាក់ងារសារពត៌មានពិសេស បានអោយដឹងថា ប្រទេសអ៊ីរ៉ង់ធ្វើយ៉ាងនេះគឺ ក្នុងគោលបំណងបង្ហាញ ពីភាពមានឥទ្ធិពលនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដល់បណ្ដាប្រទេសទាំអស់ នៅលើពិភពលោក។ ប៉ុន្ដែធាតុពិតនោះគឺថា ប្រទេសអ៊ីរ៉ង់មានបំណងយ៉ាងច្បាស់ គឺការគម្រាមកំហែងដល់ប្រទេសជាសត្រូវរបស់ខ្លួនគឺ អ៊ីស្រាអ៊ីល តែម្ដង។លើសពីនេះ គឺកាន់តែបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់កំពុងគម្រាមកំហែងយ៉ាងខ្លាំងដល់ សហរដ្ឋអាមេរិកផងដែរ។ នេះជាវីដេអូក្លីបបង្ហាញពីរូបភាពនេះ សូមចុចដើម្បីមើល៕
ដោយ៖ សារិនប្រភព៖asiaone