ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន​ ដែលបានចេញផ្សាយដោយគេហទំព័របរទេស     CNN  នាវេលាប៉ុន្មានម៉ោងមុននេះបន្តិច  បានគូសបញ្ជាក់អោយដឹងថា​សមយុទ្ធយោធា  កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក  បានបញ្ចប់ជាផ្លូវការហើយ  នៅថ្ងៃអង្គារនេះហើយ។

width=449

គួរបញ្ជាក់ផងដែរថា ការលើកឡើងខាងលើនេះ ក៏ជាការបញ្ជាក់អះអាងពីរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបញ្ជាក់បន្ថែមថា កូរ៉េខាងត្បូងនៅតែបន្តមានការយកចិត្តទុកដាក់ខ្ពស់  និងតាមដានត្រួតពិនិត្យយ៉ាងជិតស្និទ្ធ  ជាមួយនឹងសកម្មភាពបង្កហេតុ   ក៏ដូចជា ការបាញ់បង្ហោះម៉ីស៊ីល  ពីសំណាក់កូរ៉េខាងត្បូង  ដែលវាជាសកម្មភាពអាចកើតមានឡើងបានគ្រប់ពេល។

width=448

គួរបញ្ជាក់ផងដែរថា ដំណើរប្រឈមដាក់គ្នាក្នុងឧបទ្វីបកូរ៉េនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែផុយស្រួលឡើងនៅក្នុងតំបន់។លើសពីនេះ  ប្រភពដដែលបន្ថែមថា  វោហាសាស្រ្តកូរ៉េខាងជើង កាន់តែខ្លាំងឡើង  បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីអំឡុងខែមុន ដើម្បីទណ្ឌកម្មលើរបបនេះ។

width=448

គួររំឭកផងដែរថា  ស្ថានការណ៍នៅឧបទ្វីបកូរ៉េ  នាប៉ុន្មានខែចុងក្រោយនេះ  មានភាពតាន់តឹងជាខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានបដិសេធទៅនឹងការស្នើសុំពីកូរ៉េខាងត្បូងអោយងាកទៅរកតុចរចារដោយសន្តិវិធី មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលកន្លងទៅ កូរ៉េខាងជើងបានក៏បានបិទទ្វារច្រកចេញចូល តំបន់ស្មុគស្មាញឧស្សាហកម្មរួម រោងចក្រ គីសុង ផងដែរ ។ដោយឡែក ទើបតែមកដល់ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៣  កន្លងទៅនេះទេ  ទើបកូរ៉េខាងជើងបានអនុញ្ញាត ឲ្យប្រជាជនកូរ៉េខាង   ត្បូងទាំងអស់  លើកលែងតែមនុស្សប្រាំពីរនាក់ ឲ្យចាកចេញពីរោងចក្រ គែសុង ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពី  មានភាពតានតឹងកើតមានឡើងក្នុងឧបទ្វីបកូរ៉េ៕

width=435

width=435

ដោយ ៖​ រិទ្ធីប្រភព ៖ CNN