អន្តរជាតិ ៖ លលាដ៏ក្បាលសត្វចម្លែក ដែលស្ទើរតែមិនគួរអោយជឿ ត្រូវបានរកឃើញនៅឯទីវាលកប់ខ្មោចមួយកន្លែង ក្នុងប្រទេសម៉ិចសិក នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ។

គួរបញ្ជាក់ផងដែរថា លលាដ៏ក្បាលសត្វចម្លែកនេះ ត្រូវបានរកឃើញដោយក្រុមបុរាណវត្ថុវិទូនៅឯភូមិតូចមួយ (Onavas) នៃប្រទេសម៉ិចសិក។ លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងបន្ថែមអោយដឹងផងដែរថា លលាដ៏ក្បាលសត្វចម្លែកនេះ គឺមានអាយុកាល ១០០០ ឆ្នាំទៅហើយ។


មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលក៏បានបន្ថែមអោយដឹងផងដែរថា ការរកឃើញនូវលលាដ៏ក្បាលសត្វចម្លែក នៅឯភូមិតូចមួយ (Onavas) នៃប្រទេសម៉ិចសិកលើកនេះ ក៏បានរកឃើញនូវលលាដ៏ក្បាល ក៏ដូចជា គ្រោងឆ្អឹងមនុស្សពីសម័យបុរាណ ដែលមានចំនួនទាំងអស់ដល់ទៅ ២៥ ស្របពេលដែលគ្រោងឆ្អឹង និងលលាដ៏ក្បាលមួយចំនួនត្រូវបានសឹករិចរឹល ក៏ដូចជាខូចទ្រង់ទ្រាយ៕
ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល