ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស straitstimes ​ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ដែលជាអតីតគ្រូបង្រៀនម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន  និងផ្តន្ទាទោសអោយជាប់ពន្ធនាគារ១៨ខែ  ក៏ព្រោះគ្រូអគតិរូបនេះ   បានប្រព្រឹត្តិអំពើដែលសង្គមស្អប់ខ្ពើម   ជាមួយនឹងសិស្សស្រីវ័យទើបតែ ១៣ ឆ្នាំ។

width=452

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ  មានឈ្មោះថា Ross Ryan Kristia-ensen វ័យ ៣០ ឆ្នាំ បានសារភាពថាខ្លួន ពិតជាបានធ្វើបែបនោះមែន ដោយវាបានកើតឡើងដល់ទៅពីរលើក ពោលគឺក្នុងអំឡុងខែ ធ្នូ ២០០៩ និង ខែតុលា ២០១០។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះបានកើតឡើងនៅក្នុងប្រទេសសឹង្ហបុរី ហើយការផ្តន្ទាទោសត្រូវបានធ្វើឡើងកាលពីម្សិលមិញនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ straitstimes