ស្រ្តីម្នាក់ត្រូវបានគេបង្ខំអោយពន្លូតកូនដែលមាននៅក្នុងផ្ទៃដល់ទៅ ៧ខែ ខណៈពេលដែលនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះនឹងធ្វើការសំរាល រឿងហេតុនេះបានកើតឡើងនៅឯខេត្ត Shanxi ប្រទេសចិន កាលពីថ្ងៃទី៣ មិថុនាកន្លងផុតទៅថ្មីៗនេះ។
ដោយយោងទៅតាមរបាយការណ័របស់អង្កការសិទ្ធិមនុស្សប្រទេសចិន បានអោយដឹងថា ដោយសារតែ នាងមិនគោរពតាមច្បាប់នៃការកំណត់ ចំនួនកូនរបស់ប្រទេសចិន។ តាមសម្តីប្តីរបស់នាងបានអោយដឹងថា ដោយសារតែគាត់ធ្វេសប្រហែសទើបបាន ជាធើ្វអោយប្រពន្ធគាត់មានកូនថែមមួយទៀត។

ហើយពួកគេក៏បានលាក់រឿងនេះមិនអោយអ្នកណាដឹងនោះទេប៉ុន្តែរហូតមកដល់នាងមានផ្ទៃពោះ ៧ ខែទើបមេឃុំឃើញហើយ គាត់ក៏បានបង្ខំអោយពួកគេបង់ជាសាច់ប្រាក់ដែលមានតំលៃប្រហែល ៦,០០០ ដុល្លារ បើមិនដូច្នេះទេពួកគេនឹងអោយនាងរំលូតកូនក្នុងផ្ទៃនោះចោលហើយ។ ដោយសារតែខ្លួនក្រទើបគ្មានសមត្ថភាពបង់ប្រាក់ ក៏សុខចិត្តអោយគេពន្លូតកូននោះទាំងបង្ខំតែម្តងទៅ។

បើយោងតាមសម្តីរបស់ប្រធានអង្កការ សិទ្ធិស្រ្តីគ្មានព្រំដែន ប្រចាំប្រទេសមានឈ្មោះ ReggieLittlejohn បានអោយដឹងថា៖ វាគឺជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរ ហើយពួកគេត្រូវមានទំនួលខុសត្រូវទៅលើបញ្ហានេះ ដោយសារវាជាអំពើមួយប្រឆាំងនឹងសិទិ្ធមនុស្សជាតិ។ ប្រធានអង្កការរូបនេះ ក៏បានអំពាវនាងអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាមេដឹកនាំពិភពលោក អោយមានការផ្តន្ទាទោស និងកែទំរង់ច្បាប់នេះសាជាថ្មី៕
ដោយ ៖ រិទ្ធីប្រភព ៖ womensrightswithoutfrontiers